**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

គ្រោះថ្នាក់បង្កឡើងដោយព័ត៌មានក្លែងក្លាយនិងមធ្យោបាយឆ្លើយតប

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន៣.០០០ករណី ដែលបានចែកចាយនៅលើបណ្តាញសង្គមហើយបើធៀបនឹងឆ្នាំ២០២០គឺបានកើនឡើង១៦០ភាគរយ។ហើយគ្រាន់តែនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ថ្មីៗនេះ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយសរុបចំនួន ១៧០១ ករណី ទៅហើយ។

កំណើនព័ត៌មានក្លែងក្លាយនេះ ត្រូវបាន កត់សម្គាល់ថា មានសន្ទុះខ្លាំង នៅក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជា កម្ពុជា កំពុង ប្រើប្រាស់បច្ចេកវិទ្យាទំនើប បញ្ញាសិប្បនិម្មិត(AI) ក្នុងការប្រាស្រ័យទាក់ទងគ្នា ដើម្បីផ្តល់ និង ទទួលព័ត៌មាន តាមរយៈបណ្តាញសង្គមហ្វេសបុក តេឡេក្រាម Whatsapp និង Tik tok ជាដើម។

សូមបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ គឺសំដៅទៅលើ របាយការណ៍មិនពិត ឬព័ត៌មានមិនពិត ដែលត្រូវបានចែករំលែកក្នុងទម្រង់ជា អត្ថបទ រូបភាព វីដេអូ ឬទម្រង់ផ្សេងៗ ដោយក្លែងបន្លំថាជាព័ត៌មានពិត។ ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដោយ បុគ្គល ឬក្រុម ដែលធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬហេតុផល នយោបាយ និងហេតុផលសេដ្ឋកិច្ចជាដើម។ ព័ត៌មានក្លែងក្លាយ មានចរឹកញុះញង់ បំផ្លើសបំភ្លៃសភាពការណ៍ពិត ក្នុងគោលដៅបង្កើតចលាចល ធ្វើអោយសង្គមវឹកវរជ្រួលច្របល់។

អាស្រ័យហេតុនេះហើយ ទើបព័ត៌មានក្លែងក្លាយទាំងនេះបានបង្កជា ផលវិបាកនានាជាបន្តបន្ទាប់ដល់ការរស់នៅប្រចាំថ្ងៃ ភាព សុខសាន្ត បង្កអសន្តិសុខ ខូចសណ្តាប់ធ្នាប់សាធារណៈ និងអាចធ្វើឱ្យមានមហន្តរាយ ដល់សង្គមគ្រួសារ និងសង្គមជាតិទៀតផង។

ឧទាហរណ៍ កន្លងមកនេះ មានការបង្កើតព័ត៌មានក្លែងក្លាយទាក់ទងសេដ្ឋកិច្ច ដូចជាការចែករំលែកថា អង្ករផលិតចេញពីជ័រកៅស៊ូ ខណៈព័ត៌មានក្លែងក្លាយទាក់ទងនយោបាយថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ខាងឦសានបានធ្វើអោយខ្មែរបាត់បង់ដី៤ខេត្ត ជាដើម។

ហើយបើយើងមិនទាន់ភ្លេចទេ កាលពីឆ្នាំ២០២១ លេចចេញព័ត៌មានក្លែងក្លាយដែលបង្កើតដោយក្រុមឱកាសនិយមដែលបានបំផុសមិនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ខណៈដែលប្រជាពលរដ្ឋនៅក្នុងពិភពលោកកំពុងត្រូវការវ៉ាក់សាំងនោះ។
ព័ត៌មានក្លែងក្លាយច្រើនលើសលុបត្រូវបានគេមើលឃើញច្បាស់ថាបានបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល ខណៈព័ត៌មានក្លែងក្លាយមួយចំនួនទៀតបានបង្កើតឡើងដោយអ្នកសារព័ត៌មានខ្លួនឯង ដោយសារតែគុណភាពអន់ខ្សោយខាងវិជ្ជាជីវៈសារព័ត៌មាន បណ្តាលឱ្យព័ត៌មានមិនពិត និងព័ត៌មានខុសមានឱកាសជ្រៀតចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកអ្នកសារព័ត៌មានថា គឺជាតួអង្គដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹង ព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ឱ្យផ្សព្វផ្សាយព័ត៌មានពិត គ្រប់ជ្រុងជ្រោយ មានប្រភពព័ត៌មានច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មាននិងធានាតុល្យភាព ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។សារព័ត៌មានចាំបាច់ត្រូវរកឱ្យឃើញ និងបកអាក្រាតករណី កើតមានឡើងព័ត៌មានក្លែងក្លាយថ្មីៗ។ នេះជាបេសកកម្មដ៏សំខាន់សម្រាប់ស្ថាប័នសារព័ត៌មាន តាមវិធីគ្រប់គ្រង និងទប់ស្កាត់ «ដំណឹងក្លែងក្លាយ»។

ទន្ទឹមនេះអ្នកនាំពាក្យក៏បានចាត់ទុកប្រជាពលរដ្ឋម្នាក់គឺជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ផងដែរ ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ម្យ៉ាងទៀត ក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយពិចារណាឱ្យច្បាស់លាស់តាមរយៈផ្ទៀងផ្ទាត់ជាមួយសារព័ត៌មានអាជីពឬសារព័ត៌មានរបស់ស្ថាប័នរដ្ឋ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មាន លើបណ្តាញសង្គម និងចែករំលែកដល់មិត្តភក្តិ ឬក្រុមគ្រួសារ។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ ក្រសួងព័ត៌មាន បានចេញនូវសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការតាមដានការ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយមានរកឃើញព័ត៌មានក្លែងក្លាយចំនួន១៧០មាតិកាដែលប្រកបគ្រោះថ្នាក់ធ្ងន់ធ្ងរហើយបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់ការ។ ទន្ទឹមនេះ អន្តរក្រសួងដែលក្នុងនោះមានក្រសួងព័ត៌មាននិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិដើម្បីទប់ទល់ក្រុមជនទុច្ចរិតមួយចំនួនដែលកំពុងប្រើប្រាស់ការវិវត្តថ្មីៗនៃបច្ចេកវិទ្យា AI ដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយបំពុលសង្គមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង