**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក និងឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និមន្ត-អញ្ជើញចុះជួបសំណេះសំណាលជាមួយ ព្រះមន្រ្តីសង្ឃទូទាំងខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី និងឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បាននិមន្ត និងអញ្ជើញចុះជួបសំណេះសំណាល និងផ្ដល់ឱវាទដល់ព្រះមន្រ្តីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្តត្បូងឃ្មុំ។

ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយ ព្រះមន្រ្តីសង្ឃអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តត្បូងឃ្មុំ ទូទាំងខេត្តសរុបប្រមាណ២៨២អង្គ/នាក់, ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ។

នាឱកាសនោះ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក មានព្រះថេរដីកា ក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល៖

១៖ ភិក្ខុ សាមណេរត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងក្រមសីលធម៌ ព្រមទាំងប្រតិបត្តិតាមត្រៃសិក្ខាគឺៈ សីល សមាធិ បញ្ញា​ និងមានស្មារតីសាមគ្គីរវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ។

២៖ មុននឹងទទួលបំបួសកុលបុត្រ ព្រះឧបជ្ឈាយ៍គប្បីពិនិត្យប្រវត្តិរូប និងលិខិតបញ្ជាក់កិរិយាមារយាទ ឬបដិញ្ញាណ ដែលចេញដោយអាជ្ញាធរ ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ជាមុនសិន។ (កុលបុត្រ ៣២ ជំពូក ដែលព្រះពុទ្ធទ្រង់ហាមមិនឱ្យព្រះឧបជ្ឈាយ៍បំបួស និងអភ័ព្វបុគ្គល ១១ពួក)។ មិនត្រូវបំបួសកុលបុត្រ ដែលមិនបានទទួលអប់រំនៅក្នុងធម៌វិន័យ ឲ្យបានហ្មត់ចត់ឡើយ ឬជនមានទោសថ្នាក់ គរុ លហុ និងមជ្ឈឹមក្ដី។

៣៖ ពុទ្ធិកសិក្សា ជាគ្រឹះអក្សរសាស្ត្រ នៃព្រះពុទ្ធសាសនា ដូចនេះ ព្រះមន្ត្រីសង្ឃ គណៈគ្រប់គ្រងពុទ្ធិកត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ព្រះគ្រូអនុគណក្រុង ស្រុក ខណ្ឌត្រូវចុះត្រួតពិនិត្យផ្ទាល់នៅតាមសាលាពុទ្ធិក។

៤៖ ភិក្ខុ សាមណេរត្រូវបំពេញករណីយកិច្ច ជាអ្នកបួសក្នុងពុទ្ធសាសនាកម្ពុជា មានការសិក្សាធម្មវិជ្ជា-លោកវិជ្ជា ការបំពេញកិច្ចវត្ត ការធ្វើកិច្ចការមនុស្សធម៌ ការអប់រំលើកកម្ពស់សីលធម៌ ចរិយាធម៌សង្គម។ ភិក្ខុ សាមណេរត្រូវគោរពតាមភិក្ខុប្បាតិមោក្ខ-សាមណេរ វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់វត្តនីមួយៗឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ ភិក្ខុ សាមណេរប្រព្រឹត្តខុសធម៌វិន័យ គណៈសង្ឃវត្តត្រូវដោះស្រាយឱ្យដឹងថា ភិក្ខុ សាមណេររូបនោះ មានទោសករិតណា ហើយដាក់ទោសទៅតាមវិន័យប្បញ្ញត្តិ បើមិនទាន់ដាច់ស្រេច​ ត្រូវបញ្ជូនទៅថេរៈសភាសង្ឃ តាមលំដាប់ថ្នាក់ដោះស្រាយបន្ត។ ក្នុងករណី ភិក្ខុ​ ឬ​ សាមណេរប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងច្បាប់រដ្ឋ ត្រូវដោះស្រាយតាមពុទ្ធវិន័យឱ្យដាច់ស្រេចជាមុនសិន ទើបដោះស្រាយតាមច្បាប់រដ្ឋជាក្រោយ ។

ជាមួយគ្នានោះដែរ ឯកឧត្ដម ចាយ បូរិន មានឲ្យដឹងថា «ចំពោះព្រះមន្រ្តីសង្ឃ ដែលប្រើប្រាស់បណ្តាញសង្គម សូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំជាពិសេសដល់ ភក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម»។

ឯកឧត្ដមរដ្ឋមន្រ្តី បានបន្ថែមថា ព្រះសង្ឃ ឬគ្រហស្ថ គ្រប់បព្វជិតត្រូវមានវិន័យ ដូចនេះចំពោះកិច្ចការពង្រឹងនូវព្រះធម៌វិន័យដល់ ភិក្ខុ សាមណេរ ក្រសួងធម្មការនិងសាសនា សូមឯកភាពជាមួយនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការ ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន ៖
១៖ បព្វជ្ជា (ការបួស)
២៖ បរិយត្តិ (ការសិក្សា)
៣៖ បដិបត្តិ ( ការប្រតិបត្តិ)
៤៖ បដិវេធៈ(លទ្ធផល)
៥៖ បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) ។ ជាពិសេសមិនត្រូវធ្វើអ្វីដែលរាជរដ្ឋាភិបាលហាមឃាត់ និងបន្តថែរក្សាវត្តអារាម ឱ្យស្អាត ឱ្យស្វាង ឱ្យស្ងប់។

សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត និងលោករដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទ ចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ចូលរួមនូវវិភាគទានស្ម័គ្រចិត្ត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមួយរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួម នៃការកសាង និងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរួមទាំងការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរ​ សម្តេចព្រះវនរ័ត​ កិត្តិបណ្ឌិត​ ណយ​ ច្រឹក​ ​បាននិមន្តដឹកនាំព្រះមន្ត្រីសង្ឃ​ ព្រះសង្ឃ​ និងអង្គពិធីទាំងមូល​ បង្សុកូល​ឧទ្ទិស​កុសលជូនចំពោះ​សព​ សម្តេច​ហ្វាវាំង​វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង