**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

នៅពាក់កណ្ដាលខែកញ្ញាខាងមុខ ទូតឥណ្ឌូនេស៊ី នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានប្រកាសរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ នាថ្ងៃទី១៣-១៤ ខែកញ្ញាខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារ (J-K-L)។

តាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ ស្ថានទូតឥណ្ឌូនេស៊ី នាថ្ងៃទី៣០ សីហាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ គឺជាគម្រប់ខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាង កម្ពុជា-ឥណ្ឌូនេស៊ី ដូច្នេះដើម្បីជំរុញទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធនោះ ស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ ដែលមានឈ្មោះថា «សួស្ដីឥណ្ឌូនេស៊ី»។

ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំកម្ពុជា បានអះអាងថា កន្លងមក ស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំការតាំងពិព័រណ៍អស់ ១៤លើករួចមកហើយ ប៉ុន្តែឆ្នាំ២០២៤នេះ ជាលើកទី១ដែលមានការតាំងពិព័រណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ មានស្តង់ជាង១០០ និងកើនឡើងលើស៤០ស្តង់ បើធៀបនឹងឆ្នាំមុន។

ឯកឧត្តមបានបន្តថា បើគិតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន ១៧៥ហើយដែលបានចុះឈ្មោះចូលរួម យ៉ាងណាមិញស្ថានទូតឥណ្ឌូនេស៊ី នឹងសម្រេចយកចំនួន ១១៥ក្រុមហ៊ុនប៉ុណ្ណោះ។

ពិព័រណ៍ពាណិជ្ជកម្មដែលមានឈ្មោះថា «សួស្ដីឥណ្ឌូនេស៊ី» នឹងមានការបង្ហាញអំពីសកម្មភាព វប្បធម៌ សិល្បៈ ម្ហូបអាហារ និងជាការបើកឱកាសសម្រាប់វិនិយោគិនឥណ្ឌូនេស៊ីមកជួបពិភាក្សាជាមួយភាគីកម្ពុជាផងដែរ។

ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ពាណិជ្ជកម្មនេះ នឹងជួយពង្រឹងបន្ថែមក៏ដូចជាផ្លាស់ប្ដូរគ្នារវាងវប្បធម៌ កម្ពុជា-ឥណ្ឌូនេស៊ី ទាំងទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការអប់រំ ជាដើម។ លើសពីនេះទៅទៀត នៅក្នុងការតាំងពិព័រណ៍នេះផងដែរ នឹងបានជួយឲ្យប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌូនេស៊ី កាន់តែមានទំនាក់ទំនងរឹងមាំ,ជិតស្និទ្ធ។

សូមបញ្ជាក់ថា នៅក្នុងការតាំងពិព័រណ៍ខាងមុខនេះ មាន៧៣ក្រុមហ៊ុនគឺជាក្រុមហ៊ុនឥណ្ឌូនេស៊ី, ៤១ក្រុមហ៊ុនគឺជាក្រុមហ៊ុនរបស់កម្ពុជាដែលនាំចូលផលិតផលពីប្រទេសឥណ្ឌុនេស៊ី ,នៅក្នុងនោះមាន១ក្រុមហ៊ុនជាក្រុមហ៊ុនវៀតណាមដែលគ្រប់គ្រង ដោយឥណ្ឌូនេស៊ីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង