**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អភិបាលខេត្តកោះកុង ឲ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ ក្តាប់សភាពការណ៍ការប្រែប្រួលនានា របស់មុខសញ្ញាមេខ្លោង ក្រុមប្រឆាំងជ្រុលនិយម ក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការពង្រឹងសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈក្នុងខេត្ត ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិ បាលក្រុង.ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ផ្អែកតាមផែនការ លេខ ០២ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ របស់រាជរដ្ឋាភិបាល ដែលលោកហាក់ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡង ប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុងអង្គប្រជុំ លោកជំទាវបានគូសបញ្ជាក់បន្ថែម ដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមគ្រប់រូប គ្រប់មធ្យោបាយជាប្រចាំ ជូនដល់សាធារណៈជន គ្រប់ស្រទាប់វណ្ណៈឲ្យបានយល់ជ្រួលជ្រាបពីឧបាយកលពិសពុលរបស់ពួកនិន្នាការប្រឆាំងជ្រុលនិយម ដោយត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ហើយមិនត្រូវចូលរួមក្នុងសកម្មភាពកុបកម្ម ឬបាតុកម្មណាមួយឡើយ ហើយត្រូវរាយការណ៍ជាបន្ទាន់រាល់ពេលសកម្មភាពមិនប្រក្រតី ជូនមកអាជ្ញាធរមានសមត្ថកិច្ច ឲ្យបានទាន់ពេលវេលា។

លោកជំទាវបានលើកឡើងទៀតថា ក្រុមការងារព័ត៌មានរបស់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានគាំទ្ររាជរដ្ឋាភិបាលនិងត្រូវប្រើគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីប្រតិ កម្ម វាតបទៅនឹងឧបាយកល ឃោសនាបោកបញ្ឆោត បង្ករភាពស្រពិចស្រពិលរបស់ក្រុមនិន្នាការប្រឆាំងជ្រុលនិយម ទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងប្រើប្រាស់កុបកម្ម ឬបដិវត្តន៍ពណ៌ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឱ្យព្រះក្លាយទៅជាចលនារួមក្នុងសង្គម ក្នុងន័យចូលរួមគាំទ្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់។

លោកជំទាវអភិបាលខេត្តបន្ថែមថា រដ្ឋបាលក្រុង ស្រុកឃុំសង្កាត់និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្តាប់សភាពការណ៍ការប្រែប្រួលនានា របស់មុខសញ្ញាមេខ្លោងនៃក្រុមប្រឆាំងជ្រុលនិយមក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវបន្តពង្រឹងលើការងារស្រាវជ្រាវ ដើម្បីមានមូលដ្ឋានក្នុងការវិភាគ វាយតម្លៃនិងដាក់ចេញប្រធានការបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងមិនត្រូវទុកឲ្យមាន ហេតុការណ៍ណាមួយកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថិរ ភាពនយោបាយ ខឿនសន្តិសុខ សណ្ដាប់ធ្នាប់ កើតឡើងបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង