**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ក្មេង តែមុតស្រួច

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២៣សីហាកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែ តនាយករដ្ឋមន្ត្រី មានអាយុបាន១ឆ្នាំហើយ។ រាប់ថាជារាជរដ្ឋាភិបាលថ្មីដោយសារតែទើបតែកាន់ការងារបាន១ភាគ៥នៃរដ្ឋសភាអាណត្តិទី៧សម្រាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។ ជារាជរដ្ឋាភិបាលក្មេងដោយសារតែថ្នាក់ដឹកនាំរាប់ទាំងប្រមុខរាជរដ្ឋាភិបាលស្ថិតនៅក្នុងមជ្ឈឹមវ័យ ពោលគឺសម្តេចធិបតីវ័យ៤៧ឆ្នាំ ខណ:សមាសភាពក្នុងជួររាជរដ្ឋាភិបាលមានអាយុចន្លោះពី៤០ទៅ៥០ឆ្នាំដែលមិនធ្លាប់មាន លើកលែងតែសមាសភាពមួយចំនួនតូចនៅរក្សាពីអាណត្តិចាស់។

ជារដ្ឋាភិបាលមុតស្រួចពីព្រោះបានសច្ចាប្រណិធាននៅពីមុខព្រះភ័ក្រព្រះមហាក្សត្រថា ការពារទឹកដីជាតិនិងសាសនាព្រះមហាក្សត្រ ហើយចូលដឹកនាំប្រទេសដោយបានបង្កើតគោលនយោបាយអាទិភាព៦ចំណុចដែលបានប្រកាសជាសាធារណ:តាំងពីដើមអាណត្តិនិងបានបង្កើតយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់អនុវត្តន៍ ដែលឆ្លើយតបស្ថានភាពសេដ្ឋកិច្ចនិងសង្គមកិច្ចបច្ចុប្បន្ន ហើយទទួលបានការពេញចិត្តពេញថ្លើម និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៅថ្ងៃគម្រប់ខួប១ឆ្នាំរបស់រាជរដ្ឋាភិបាលថ្មី ក៏បានសរសើរចំពោះលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់រាជរដ្ឋាភិបាលថ្មីនេះដែរ ដោយទទួលស្គាល់ថា ក្មេងមានកម្លាំងហើយស្គាល់ផ្លូវ។ សម្តេចតេជោលើកឡើងថា មួយឆ្នាំមកនេះ រដ្ឋាភិបាលថ្មី បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំ រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម ដោយរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល, រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយា និងរក្សាបាន ប្រាក់ចំណូលជាតិ សម្រាប់ចំណាយចរន្ត បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

សម្តេចតេជោ បន្ថែមថា បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។

ផ្ទុយទៅវិញ ដោយមើលឃើញសមាសភាពវ័យក្មេងរបស់រាជរដ្ឋាភិបាលនេះ ក្រុមប្រឆាំងបានចង់ល្បងសមត្ថភាព ដោយដាក់មេរៀនអោយដោះស្រាយ ហើយប្រកាសប្រមូលក ម្លាំងដុតសេដ្ឋកិច្ចអោយចុះខ្សោយនិងប្រមូលកម្លាំងធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលថ្មី ប៉ុន្តែមិនអាចធ្វើទៅរួចបានដោយសាររដ្ឋាភិបាលមានសមត្ថភាពរាំងខ្ទប់។

យើងងាកមកមើលលទ្ធផលសេដ្ឋកិច្ចវិញគឺល្អអាចធ្វើទៅបានដូចការព្យាករគឺ ក្នុងរង្វង់៦ភាគរយ ពោលគឺប្រសើរជាងឆ្នាំមុនដែលមានតែជាង៥ភាគរយ។ ខណៈធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ បានកើនឡើងជាងឆ្នាំ ២០២៣ ពី៥,៦ភាគរយដល់៥,៨ភាគរយ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ បានកើនឡើងដល់៥,៨ភាគរយ ទោះបីក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកជាសកលមានការធ្លាក់ចុះដោយសារសង្គ្រាម នៅអ៊ុយក្រែនក៏ដោយ។

ចំណែកឯតម្លៃប្រាក់រៀលគឺមានស្ថេរភាព។បើទោះបីការប្រមូលពន្ធបានថយចុះដោយសារតែការនាំចូលរថយន្តមានការថយចុះ ប៉ុន្តែគម្រោងវិនិយោគបានកើនឡើង ជាពិសេសគឺវិស័យទេសចរណ៍កម្ពុជាបានងើបឡើងវិញ។យោងតាមក្រសួងទេសចរណ៍បានអោយដឹងថា ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ មានកំណើនប្រមាណ ២២,៧% គឺកើនដល់ ៣,២ លាននាក់ ធៀបនឹង ២,៦ លាន នាក់ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

យើងងាកមកនិយាយអំពីអ្នកបន្តវេនក្នុងសមាសភាពរាជរដ្ឋាភិបាលវិញ។ គឺជាយុវជនទទួលបានការបណ្តុះបណ្តាលខ្ពស់ពីសាលាក្នុងស្រុកនិងក្រៅប្រទេស ហើយភាគច្រើនបានត្រៀមចូលកាន់តំណែង ដែលមុនឡើងកាន់តំណែងជារដ្ឋមន្ត្រី គឺជាអតីតតំណែងរដ្ឋលេខាធិការទទួលបានបទពិសោធន៍ការងារជាស្រេច។

ចំណុចគួរអោយចាប់អារម្មណ៍មួយទៀត គឺប្រមុខរាជរដ្ឋាភិបាលសម្ដេចអធិបតីបានតែងតាំងនិងផ្ដល់តួនាទីឲ្យមនុស្សមានសមត្ថភាពខ្ពស់ដោយមិនគិតពីខ្សែរស្រឡាយដូចដែលចោទប្រកាន់កន្លងមក តួយ៉ាង ឯកឧត្តម ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ដើម្បីមកជួយជាកម្លាំងស្នូលប្រយុទ្ធក្នុងសមរភូមិសតិអារម្មណ៍និងសមរភូមិការទូត។

យ៉ាងណាក៏ដោយគេជឿថា នាវារាជរដ្ឋាភិបាលថ្មីនេះ មិនអាចឃ្លាតឆ្ងាយពីក្រសែរភ្នែកសម្តេចតេជោនោះឡើយ ដើម្បីជួយជាទីប្រឹក្សាដ៏កក់ក្តៅ។

និយាយរួមគឺរយៈពេលមួយឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលវ័យក្មេងរក្សាបានសន្តិភាព។មានសន្តិភាពទើបមានការអភិវឌ្ឍ។ រាជរដ្ឋាភិបាលវ័យក្មេងនេះ មានរយៈពេល៤ ឆ្នាំទៀតដើម្បីធ្វើការបំរើប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលវ័យក្មេង ក៏ត្រូវការការចូលរួមចំណែកពីប្រជាពលរដ្ឋដោយខ្វះមិនបាន ជាកម្លាំងនិងស្មារតីគាំទ្រជឿជាក់លើរាជរដ្ឋាភិបាល។

ឧទាហរណ៍ជាក់ស្ដែងប្រជាពលរដ្ឋបច្ចុប្បន្ន បានចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមគាំទ្រមូលនិធិកសាងផ្លូវតាមបណ្តោយព្រំដែនដែលបង្ហាញពីកម្លាំងគាំទ្រជាស្មារតីថែមទាំងចូលរួមបរិច្ចាគថវិកាជាដើមដែលជាការតបតត្រូវបានសម្តេចធិបតីកោតសរសើរយ៉ាងខ្លាំង៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង