**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ អំពាវនាវឲ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងដៃគូអភិវឌ្ឍ រួមគ្នាជួយជនរងគ្រោះទាំងអស់ អាចរស់នៅដោយសេចក្តីថ្លៃថ្នូរ

ភ្នំពេញ៖ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងដៃគូអភិវឌ្ឍន៍ រួមគ្នាកសាងពិភពលោកមួយដែលជនរងគ្រោះទាំងអស់អាចរស់នៅដោយសេចក្តីថ្លៃថ្នូរ នៅកន្លែងដែលជនរងគ្រោះទទួលបានសេវាព្យាបាល និងកន្លែងដែលមានសន្តិភាព និងមានយុត្តិធម៌។

ការអំពាវនាវនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ចើញថ្លែងសុន្ទរកថាក្នុងកម្មវិធីបិទសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅទីក្រុង Ljubljana ប្រទេសស្លូវេនី។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា សន្និសីទថ្នាក់តំបន់រយៈពេល ៣ថ្ងៃ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួម ក្នុងការជំរុញជំនួយជនរងគ្រោះ និងធានាថាតម្រូវការ និងសិទ្ធិរបស់ជនរងគ្រោះត្រូវបានដាក់បញ្ចូលក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ព្រមទាំងធានាថាជនរងគ្រោះដោយសារគ្រាប់មីនមានលទ្ធភាពទទួលបានការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ។ អង្គសន្និសីទ បានទទួលស្គាល់អំពីតម្រូវការចំាបាច់សម្រាប់ការគាំពារផ្លូវចិត្តដល់ជនរងគ្រោះដោយសារគ្រាប់មីន និងតម្រូវការសម្រាប់ការគាំទ្រផ្នែកចិត្តសាស្រ្តប្រកបដោយនិរន្តរភាព ការប្រឹក្សាយោបល់ និងគំនិតផ្តួចផ្តើមផ្អែកលើសហគមន៍។

ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា លទ្ធផលនៃសន្និសីទថ្នាក់តំបន់នេះ គឺមានសារៈសំខាន់ណាស់ក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ដែលផែនការថ្មីនេះ ត្រូវធានាដោះស្រាយនូវតម្រូវការដែលកំពុងវិវត្តនៃជនរងគ្រោះ រួមបញ្ចូលដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងត្រូវបានផ្អែកលើការពិតដែលប្រឈមមុខដោយអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត៕

អត្ថបទដែលជាប់ទាក់ទង