**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ក្រុមហ៊ុន CIC បដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត របស់សារព័ត៌មានបរទេស បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន​លោក គុយ វ៉ាត

ភ្នំពេញ៖ គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ ទាក់ទងនឹងក្រុមហ៊ុន តាមការចុះផ្សាយវីដេអូមួយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។

នៅក្នុងវីដេអូនោះ សារព័ត៌មានបរទេសនោះ បាន​​​ស្រង់សម្ដីអ្នកវិភាគម្នាក់ថា លោកជំទាវ ពេជ្រ ចន្ទមុនី្ន​​ មានជាប់ពាក់ព័ន្ធនឹង​លោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាល នៃ​​ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ​ ដោយព្យាយាមផ្សាភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណី​លោក គុយ វ៉ាត ជាដើម បើទោះបីជា លោកជំទាវ និង​លោក គុយ វ៉ាតមិនដែលស្គាល់គ្នា និងមិនដែលជួបគ្នាសូម្បីតែមួយដង។

គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក យល់ឃើញថា ការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ឬព្រឹត្តិការណ៍ផ្សេងៗ ដោយមិនមានមូលដ្ឋានជាក់លាក់ នេះជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកវិភាគ និងជាអ្នកសារព័ត៌មាននោះទេ ។

ទន្ទឹមនឹងនេះ សារព័ត៌មាននោះ ក៏បានចុះផ្សាយផងដែរថា លោក សុខ ពិសិដ្ឋ​ ជា​សមាជិក​ក្រុមប្រឹក្សា ភិបាលចាស់របស់ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដែលនេះ​ជាការ​ចុះផ្សាយ​មិនពិត និងខ្វះការ​ស្រាវជ្រាវ។ ក្រុមហ៊ុន សូមបញ្ជាក់ថា មុនពេលកើតមាន​វិបត្តិសន្ទនីយភាពសាច់ប្រាក់របស់ក្រុមហ៊ុន លោក សុខ ពិសិដ្ឋ មិនមានតំណែងណាមួយក្នុងគណៈ​ប្រតិបត្តិ ឫក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន​ ស៊ីអាយស៊ី ផាតនើរ នោះទេ។

លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ របស់​ក្រុមហ៊ុន ចាប់ពីថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០២៣ ក្រោមការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ដើម្បីអនុវត្តភារកិច្ច​ជំនួសក្រុមប្រឹក្សាភិបាលចាស់ ក្នុងកិច្ចការដោះស្រាយបញ្ហាដែល​ក្រុមហ៊ុនកំពុងប្រឈម និងស្តារក្រុមហ៊ុន និងមូលនិធិឡើងវិញ​។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទំនាក់ទំនងឬតាមរយៈតេឡេក្រាម​ +855​ 77 870 056 ឬអ៊ីម៉ែល [email protected]។ អាស្រ័យហេតុនេះ សូម​សាធារណជន វិនិយោគិន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង