**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ជាវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះ នៃសិល្បៈវប្បធម៌ តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី

ភ្នំពេញ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកកម្មវិធី មហោស្រពភាពយន្តកម្ពុជាអាស៊ី ជាវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះ នៃសិល្បៈវប្បធម៌ តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី។ក្នុងពិធីចែក ពានរង្វាន់ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២ នៅប៉េងហួត Grand Hall នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សោម សុគន្ធ បសនបញ្ជាក់ថា សកម្មភាពនេះ ក៏បានរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេស ក្នុង វិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើន ទំនាក់ទំនងរវាងសប្រជាជន និងប្រជាជន ផងដែរ ។
កម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានផលិតករភាពយន្ត សិល្បករ សិល្បការិនីជាតិ អន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ដើម្បីជាសក្ខីភាពក្នុងការប្រគល់ពានរង្វាន់ ជូនដល់ផលិតករ សិល្បករ សិល្បការិនី ព្រមទាំងអ្នកបច្ចេកទេសផ្សេងៗទៀតក្នុងវិស័យភាពយន្តដែលមានទេពកោលសល្យឆ្នើម ប្រកបដោយភាពច្នៃប្រឌិតក្នុង អាជីពរបស់ខ្លួន ។
ឯកឧត្តមរដ្ឋលេខាធិការ សូមអបអរសាទរចំពោះផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីព ក្នុងវិស័យភាពយន្តទាំងអស់ ដែលនឹងទទួលបានពានរង្វាន់ ក្នុងមហោស្រពនាឆ្នាំនេះ ហើយក៏អរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំកម្មវិធី ពិសេស គណៈកម្មការរៀបចំ មហោស្រពភាពយន្តកម្ពុជាអាស៊ី ។
ឯកឧត្តមក៏បានថ្លែងចាត់ទុកការរៀបចំកម្មវិធីនាពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ជាពិសេស លើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តរបស់យើង ។
ក្នុងឱកាសនេះ លោក Malcolm Clarke ប្រធានមេប្រយោគ នៃមហោស្រព ភាពយន្ត កម្ពុជាអាស៊ី បានបង្ហាញអារម្មណ៍ រីករាយ ដែលបានចូលរួមក្នុងកម្មវិធី មហោស្រពភាព យន្ត កម្ពុជាអាស៊ី លើកទី២ (The 2nd Cambodia Asian Film Festival) ហើយ លោកក៏ចង់ឱ្យពិភពលោក បានយល់ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី ។
លោកថា មហោស្រពភាពយន្តកម្ពុជាអាស៊ី ពីមុនមក គេមិនដែលសូវស្គាល់នោះទេ ។ ប៉ុន្តែបន្ទាប់ពី បានរៀបចំព្រឹត្តិការណ៍លើកទី១ និងលើកទី២ នាពេលនេះ ប្រទេសនៅ ប៉ែកអឺរ៉ុប ចាប់ផ្ដើមស្គាល់ពី Cambodia Asian Film Festival ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកបានបញ្ជាក់ថា ភាពយន្តរបស់ខ្មែរ មានគុណភាពខ្ពស់ ។ ដូច្នេះព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រទេសចិន ចាប់អារម្មណ៍ជាងគេ ។ លោកថា ដោយសារប្រទេសចិន គឺជាទីផ្សារធំ នៅពេលដែលភាពយន្តខ្មែរ វាយលុកទីផ្សារប្រទេសចិនមួយបាន នោះអាស៊ីទាំងមូល គឺនឹងអាចយល់ដឹងអំពីភាពយន្តរបស់ខ្មែរ ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២នេះ គឺមានការសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ៕

អត្ថបទដែលជាប់ទាក់ទង