រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោស ១១៥នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងជម្លោះ

ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ី ១១៥នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk ត្រូវបានបញ្ជូនត្រឡប់មកវិញពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែនជាផ្នែកនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយ។
ក្រសួងបានបន្តថា ជាថ្នូរនឹងអ្នកទោសសង្រ្គាម ១១៥នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានផ្ទេរ ដោយបន្ថែមថាអេមីរ៉ាតអារ៉ាប់រួមបានផ្តល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលក្នុងអំឡុងពេលផ្លាស់ប្តូរ។
ខ្លួនបានបញ្ជាក់ថា បុគ្គលិកយោធារុស្ស៊ីទាំងអស់ដែលបានផ្លាស់ប្តូរបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ហើយនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ីសម្រាប់ការព្យាបាល និងការស្តារនីតិសម្បទានៅក្នុងស្ថាប័នវេជ្ជសាស្ត្រនៃក្រសួង។
