ស្លាប់៥នាក់ និងរបួស៩នាក់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកូរ៉េ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃសៅរ៍ ទី២៤ ខែសីហានេះថា មនុស្ស៥នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានរងរបួស ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ឡានក្រុងដឹកកម្មករមួយថ្ងៃបានបុកជាមួយឡានក្រុងនៅផ្លូវប្រសព្វមួយក្នុងទីក្រុង Ansan ប្រហែល ៣០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូលនៅម៉ោងប្រហែល៥និង៤៥នាទីព្រឹកម៉ោងក្នុងស្រុក។
ដោយរងការប៉ះទង្គិចរថយន្តបានបើកគេចទៅបុករថយន្តដឹកអ្នកដំណើរដែលរង់ចាំនៅផ្លូវបញ្ច្រាសមុនមកឈប់។
កម្មករ៥នាក់ក្នុងរថយន្តត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ហើយបញ្ជាក់ថាស្លាប់។ ស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា យ៉ាងហោចណាស់មានជនជាតិចិនម្នាក់ ត្រូវបានរកឃើញក្នុងចំណោមអ្នកស្លាប់។
មនុស្ស៧នាក់ទៀតនៅក្នុងរថយន្តក្នុងនោះរួមមានអ្នកបើកបរម្នាក់បានរងរបួស ចំណែកអ្នករួមដំណើរ២នាក់ទៀតរងរបួស។ អ្នករបួសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សមត្ថកិច្ចសង្ស័យរថយន្តបង្កល្មើសផ្លាកសញ្ញាចរាចរណ៍នៅចំណុចផ្លូវបំបែក គ្រោងស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។
