នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ៖ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៤ និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖
១. ពិនិត្យលើកំណត់ហេតុប្រជុំខែមិថុនា ឆ្នាំ២០២៤
២. ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ខែកក្កដា ឆ្នាំ២០២៤
៣. ដាក់ទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤
៤. បញ្ហាផ្សេងៗ និងបិទអង្គប្រជុំ ៕

