**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល

នាយកប្រតិបត្តិមូលនិធិ Nippon វាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជា លើការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសអវៈយវៈសិប្បនិម្មិត និងរណបក្នុងការស្តារនិតីសម្បទា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation)។

ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជារយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិមូលនិធិ Nippon បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសអវៈយវៈសិប្បនិម្មិត និងរណបក្នុងការស្តារនិតីសម្បទា ជាពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារពាក់ព័ន្ធ ដែលបានជួយគាំទ្រគម្រោងរបស់ Nippon Foundation កន្លងមក ជាពិសេសគឺ បានសហការផ្តល់ឱកាសដល់និសិ្សតភូមាបានមកបន្តការសិក្សានៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចគម្រោងរបស់ Nippon Foundation នាឆ្នាំ២០២២ កន្លងទៅនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយដែលបានចូលរួមចំណែក ជួយគាំទ្រគម្រោងរបស់ Nippon Foundation ក្នុងការផ្ទេរនិសិ្សតភូមាមកបន្តការសិក្សា ផ្នែកឧបករណ៍សិប្បនិម្មិត និងរណបនៅកម្ពុជា។ ការគាំទ្រ និងលើកកម្ពស់ឱកាសសិក្សារបស់សិស្សានុសិស្ស គឺជាអាទិភាពស្នូលមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងមានក្ដីសោមនស្សរីករាយដែលឃើញពីផលជះវិជ្ជមាននៃគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្ឃឹមថានឹងអាចរក្សានូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដើម្បីបន្តជួយគាំទ្រ និងលើកកម្ពស់ឱកាសសិក្សាសម្រាប់សិស្សានុសិស្សបន្ថែមទៀត។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះThe Nippon Foundation ដែលបានរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជានាពេលកន្លងមក និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដូចជា ការកសាងសាលារៀន ផ្តល់អាហារូបករណ៍ដល់សិស្សជាង ២៥០០នាក់ និងការអភិវឌ្ឍសៀវភៅសិក្សាភាសាអង់គ្លេស ដែលត្រូវបានប្រើប្រាស់តាមសាលារៀនទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា មូលនិធិ Nippon បានជួយគាំទ្រប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ ការថែទាំសុខភាព ពិការភាព និងផ្តល់នូវជំនួយមនុស្សធម៌ ដែលបានផ្តល់ឱកាសដល់ជនពិការភាព អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញបាន៕

អត្ថបទដែលជាប់ទាក់ទង