ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់លិចស្រូវ និង ទឹកជនហូដាច់ផ្លូវ នៅភូមិកំពង់គោក្រោម និងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់លិចស្រូវ និង ទឹកជនហូដាច់ផ្លូវ នៅភូមិកំពង់គោក្រោម និងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

