**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល

អភិបាលរងខេត្តបន្ទាយមានជ័យ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ កីឡានាំមកនូវសុខភាព បើយើងចេះបែងចែកពេលវេលា នេះជាការលើកឡើងរបស់លោក យឹម សំណាង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ កម្មវិធីនេះរៀបចំឡើងដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

គួររំលឹកផងដែរថា៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤នេះបានធ្វើការប្រកួតចាប់តាំងពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៤ មានការប្រកួតប្រជែងរវាងកីឡាករមកពីបណ្ដាវិទ្យាល័យនៃខេត្តបន្ទាយមានជ័យ ការប្រកួតកីឡានេះគឺមាន ៩ប្រភេទ៖ បាល់ទាត់,បាល់ទះ,បាល់បោះ,រត់ល្បឿន,រត់ចម្ងាយចោលដុំដែក ,លោតកម្ពស់,លោតចម្ងាយ ដើរចម្ងាយក្រោយពីធ្វើការប្រកួតចម្រាញ់យើងជ្រើសបានកីឡាករពីក្រុមដណ្ដើមជ័យលាភីបាល់ទាត់នារី វិទ្យាល័យកូបដណ្ដើមបានជ័យលាភីលេខ ​១ និងលេខ ២ បានទៅលើវិទ្យាល័យមង្គលបុរីនិងលេខ ៣ បានទៅលើស្រុកថ្មពួកខ-ផ្នែក«បុរស» ចំណាត់ថ្នាក់លេខ១ ចំណាត់ស្រុកមង្គលបូរី ចំណាត់ថ្នាក់លេខ២ក្រុងសិរីសោភ័ណចំណាត់ថ្នាក់លេខ៣ : ស្រុកម៉ាឡៃ។១-ប្រភេទកីឡាបាល់បោះក-ផ្នែក«នារី»ចំណាត់ថ្នាក់លេខ១ក្រុងប៉ោយ ប៉ែតចំណាត់ថ្នាក់លេខ២ស្រុកថ្មពួក ចំណាត់ថ្នាក់លេខ៣សុ្រកមង្គលបូរី ខ- ផ្នែក«បុរស»ចំណាត់ថ្នាក់លេខ១ ក្នុងសិរីសោភ័ណ ចំណាត់ថ្នាក់លេខ២សុកថ្មពួក ចំណាត់ថ្នាក់លេខ៣ : ស្រុកមង្គលបូរីប្រភេទកីឡាបាល់ទះក-ផ្នែកនារី ចំណាត់ថ្នាក់លេខ ១ ស្រុកព្រះនេត្រព្រះចំណាត់ថ្នាក់លេខ ២ ស្រុកម៉ាឡៃចំណាត់ថ្នាក់លេខ ៣ ស្រុកមង្គលបុរី។

ចំណែកប្រភេទកីឡាអត្តពលកម្មរត់ល្បឿន ៨០ ម៉ែត្រនារីចំណាត់ថ្នាក់លេខ ១ ស្រុកថ្មពួរចំណាត់ថ្នាក់លេខ ២ស្រុកព្រះនេត្រព្រះ ចំណាត់ថ្នាក់លេខ ៣ ស្រុកស្វាយចេក ។២/ផ្នែករត់ល្បឿន ៨០ ម៉ែត្របុរសចំណាត់ថ្នាក់លេខ ១ ស្រុកថ្មពួក ចំណាត់ថ្នាក់លេខ ២ ស្រុកស្វាយចេក ចំណាត់ថ្នាក់លេខ ៣ ស្រុកមង្គលបូរី។៣/ផ្នែកលោតកម្ពស់នារីចំណាត់ថ្នាក់លេខ ១ ស្រុកអូរជ្រៅចំណាត់ថ្នាក់លេខ ២ស្រុកស្វាយចេក ចំណាត់ថ្នាក់លេខ ៣ ស្រុកភ្នំស្រុក ។៤/ផ្នែកលោតកម្ពស់បុរសចំណាត់ថ្នាក់លេខ ១ ស្រុកអូរជ្រៅចំណាត់ថ្នាក់លេខ ២ ស្រុកភ្នំស្រុកចំណាត់ថ្នាក់លេខ ៣ ស្រុកមង្គលបុរី។៥/ចំណាត់ថ្នាក់លោតចម្ងាយ(នារី)ចំណាត់ថ្នាក់លេខ ១ ស្រុកព្រះនេត្រព្រះ ចំណាត់ថ្នាក់លេខ ២ស្រុកមង្គលបូរី ចំណាត់ថ្នាក់លេខ ៣ ស្រុកភ្នំស្រុក។៦/ផ្នែកលោតចម្ងាយបុរសចំណាត់ថ្នាក់លេខ ១ ស្រុកព្រះនេត្រព្រះចំណាត់ថ្នាក់លេខ ២ស្រុកមង្គលបុរីចំណាប់ថ្នាក់លេខ ៣ ស្រុកម៉ាឡៃ ។៧/ផ្នែកចោលដំដែកនារីចំណាត់ថ្នាក់លេខ ១ ស្រុកព្រះនេត្រព្រះចំណាត់ថ្នាក់លេខ ២ ស្រុកមង្គលបុរីចំណាត់ថ្នាក់លេខ ៣ ស្រុកថ្មពួក។៨/ផ្នែកចោលដុំដែក(បុរស) ចំណាត់ថ្នាក់លេខ ១ស្រុកព្រះនេត្រព្រះចំណាត់ថ្នាក់លេខ ២ ស្រុកមង្គលបុរីចំណាត់ថ្នាក់លេខ ៣ ស្រុកម៉ាឡៃ ។៩/ ផ្នែករត់ចម្ងាយ ៣ គីឡូ(នារី) ចំណាត់ថ្នាក់លេខ ១ ស្រុកថ្មពួកចំណាត់ថ្នាក់លេខ ២ ស្រុកព្រះនេតព្រះ ចំណាត់ថ្នាក់លេខ ៣ ស្រុកម៉ាឡៃ។១០/ផ្នែករត់ចម្ងាយ ៥ គីឡូ(បុរស) ចំណាត់ថ្នាក់លេខ ១ ស្រុកម៉ាឡៃ ចំណាត់ថ្នាក់លេខ ២ ស្រុកព្រះនេត្រព្រះ ចំណាត់ថ្នាក់លេខ ២ ស្រុកថ្មពួក។១១/ ផ្នែកដើរចម្ងាយ ៥ (បុរស) ចំណាត់ថ្នាក់ទី ១ ស្រុកមង្គលបុរី ចំណាត់ថ្នាក់ទី ២ស្រុកអូរជ្រៅចំណាត់ថ្នាក់ទី ៣ ស្រុកម៉ាឡៃ។១២/ ផ្នែកដើរចម្ងាយ ៣ គីឡូ(នារី) ចំណាត់ថ្នាក់ទី ១ ស្រុកម៉ាឡៃ ចំណាត់ថ្នាក់ទី ២ ស្រុកមង្គលបុរី ចំណាត់ថ្នាក់ទី ៣ ស្រុកស្វាយចេក។

ក្នុងពិធីនោះផងដែរលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យដែលបានរៀបចំឲ្យមានការប្រកួតកីឡានេះឡើង កីឡាគឺជាមិត្តភាពកីឡាចៀសឆ្ងាយពីគ្រឿងញៀន​ កីឡានាំមកនៅសុខភាពល្អ និងកាត់បន្ថយការលេងទូរសព្ទដៃផងដែរ។ហើយដោយមើលឃើញ អំពីរសមត្ថភាព របស់ប្អូនៗសិស្សនារី ដែលបានប្រកួតយ៉ាងស្វិតស្វាញក្នុងការដណ្តើមជ័យលាភីបាល់ទាត់ល្អមិនចាញ់ខាងសិស្សប្រុសៗដែរ ។

ក្នុងឱកាសបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ គណៈអធិបតីយើងក៏បានប្រគល់ប្រាក់រង្វាន់និងបំពាក់មេដៃផ្ដល់ពានទៅដល់កីឡាករដែលដណ្ដើមបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងនោះមានមេដៃមាស មេដៃប្រាក់និងមេដៃសំរិត ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង