**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាមួយក្តីរំភើប និងមោទនភាព

ភ្នំពេញ៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស បានជួបជុំគ្នាអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) យល់ឃើញថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ ដែលមិនធ្លាប់មាន។ ការសាងសង់ព្រែកជីកនេះធ្វើឡើងស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន និងមានតម្រូវការដឹកជញ្ជូនតាមផ្លូវទឹកដែលមិនអាចខ្វះបាន។

ឯកឧត្តមបានបញ្ជាក់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោគឺជាមោទនភាពជាតិ។ មោនភាពជាតិ ដោយសារតែខឿនសេដ្ឋកិច្ចជាតិអាស្រ័យទៅលើការដឹកជញ្ជូន ហេតុនេះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានអត្ថប្រយោជន៍សំខាន់ និងងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញសេដ្ឋកិច្ច មិនលំបាកក្នុងការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ដែលខាតទាំងពេលវេលា សោហ៊ុយ និងអ្វីៗទាំងអស់។

ឯកឧត្តមបានថ្លែងថា៖ «យើងមើល បើសិនជាយើងរត់នៅលើថ្នល់ជាតិ គឺឡានមួយកុងតឺន័រមួយ ដូច្នេះបើយើងមានព្រែកជីកហ្វូណននេះហើយ យើងមានផ្លូវគមនាគមន៍ ដែលជាប្រព័ន្ធផ្លូវទឹកឆ្លងកាត់ពីសមុទ្រ មានរយៈចម្ងាយ ១៨០គីឡូម៉ែត្រ គឺខ្លីហើយកប៉ាល់អាចដឹកកុងតឺន័របានក្នុង១ជើងរាប់រយកុងតឺន័រ ដែលចំណេញទាំងការដឹកជញ្ជូន ពេលវេលា និងចំណេញទាំងបរិស្ថាន»។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗដែលនឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍ដឹកជញ្ជូនផ្លូផ្លូវទឹកកាន់តែខ្លាំងបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង