កិច្ចប្រជុំជាមួយប្រធានក្រុមលេខាធិការដ្ឋាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) មន្ទីរពាក់ព័ន្ធ និងស្រុក ឃុំ ដែលស្ថិតក្នុងគោលដៅរបស់គម្រោងអង្គការ IOM

ភ្នំពេញ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងប្រធានលេខាធិការគណៈកម្មាធិការគ្របលគ្រងគ្រោះមហន្តរាយខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តបានអញ្ជើញចូលរួមរៀបចំកិច្ចប្រជុំ ជាមួយប្រធានក្រុមលេខាធិការដ្ឋាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) មន្ទីរពាក់ព័ន្ធ និងស្រុក ឃុំ ដែលស្ថិតក្នុងគោលដៅរបស់គម្រោងអង្គការ IOM ក្នុងកម្មវិធីដំណើរទស្សនកិច្ចពិគ្រោះយោបល់ស្តីពីការពិនិត្យឡើងវិញផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នខេត្ត ធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោកឃ្លោក នួយ បានបញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ ជ្រាបអំពីការគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ៖ ១.ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់លំនៅឋានចំនួន១៤៨ខ្នង, ២.អគ្គីភ័យ កើតមានឡើងចំនួន០៩លើក បណ្តាលឱ្យឆេះកុដិព្រះសង្ឃ១ខ្នង និងផ្ទះប្រជា ពលរដ្ឋ១៤ខ្នង, ៣.លង់ទឹក កើតមានចំនួន០៥លើក ស្លាប់ក្មេងប្រុស០៨នាក់(ស្រី០១នាក់), ៤.រន្ទះបាញ់ កើតមាន០២លើក បណ្តាលឱ្យស្លាប់ចំនួន៣នាក់ និងរបួសចំនួន៥នាក់, ៥.គ្រោះថ្នាក់ដោយសារមីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០២លើក បណ្តាលឱ្យប្រជាពលរដ្ឋរបួស០១នាក់ និងស្លាប់០១នាក់ , ៦.រាំងស្ងួត និងសត្វដង្កូវហ្វូង ដំណាំស្រូវរដូវវស្សា (ដំណាក់កាលសំណាប និងបែកគុម្ព) ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតសរុបចំនួន៧.៨៦៨ហិកតា ក្នុងនោះស្រុកភ្នំស្រុកចំនួន៧.០០០ហិកតានិងស្រុកអូរជ្រៅចំនួន៨៦៨ហិកតា និងសត្វដង្កូវហ្វូងបំផ្លាញដំណាំដំឡូមី(កម្រិតតិចតួច)ចំនួន ៣០ហិកតានៅស្រុកស្វាយចេក។
គូរំលឹកផងដែរថា ដោយមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ដំណើរទស្សនកិច្ច និងពិគ្រោះយោបល់នេះមានគោលបំណង ចំនួន៣ ៖ ១.ការបង្ហាញសង្ខេបគម្រោងអង្គការ IOM និងផែនការបន្ទាប់ដែលនឹងអនុវត្តនៅក្នុងខេត្ត, ២.ពិនិត្យឡើងវិញអំពីផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នក្នុងខេត្តគោលដៅទាំង៦ ដែលឆ្លុះបញ្ចាំងពីវិស័យអាទិភាពទាំង៦ រួមមាន សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ អប់រំ សុខភាព ទឹក ស្អាត និងអនាម័យ ជម្រកនិងកិច្ចការពារ (យេនឌ័រ) និងទី៣.ពិភាក្សាផែនការបន្ទាប់រួមមាន ផែនការត្រៀមរៀបចំធ្វើលំហាត់សមនៃផែនការត្រៀមបម្រុងនិងឆ្លើយតបគ្រោះអាសន្ន៕

