**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ក្រុមការងារ​​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ អាចវាស់វែង​ដី​ធ្លី​​បាន​ប្រមាណ មួយម៉ឺនប្លង់​ក្នុងមួយថ្ងៃ

ភ្នំពេញ៖ ​រាជរដ្ឋាភិបាលអាណត្តិ​ទី​៧​នៃរដ្ឋសភា​ ក្រោមការ​ដឹក​នាំដោយ​សម្ដេច​មហា​បវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​កម្ពុជា បានផ្ដោត​ការ​យកចិត្តទុកដាក់លើការ​វាស់​វែង ចុះបញ្ជី ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​ប្រជាពលរដ្ឋ​ឱ្យបានចប់​សព្វ​គ្រប់​នៅមុន​ដំណាច់ឆ្នាំ២០៣០ ខណៈដែល​បច្ចុប្បន្ន​ក្រុមការងារ​វាស់វែង​ដី​ធ្លី​របស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ គិតជាមធ្យមអាចវាស់​បាន​ប្រមាណមួយម៉ឺនប្លង់​ក្នុងមួយថ្ងៃ ។

ឯកឧត្តម​ សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់​បា​ន​​​មាន​ប្រសាសន៍ថា​ ចាប់តាំងពីខែវិច្ឆិកា​​​ ឆ្នាំ២០២៣ រហូតដល់​ពេលនេះ ក្រុមការងារ​ចុះវាស់វែងដីធ្លីបាន​វាស់​​វែងបានប្រមាណពីរលានក្បាល​ដី ​ដោយ​ក្នុងមួយថ្ងៃក្រុមការងារ​អាចវាស់​វែង​បាន​ប្រមាណ​ជាមធ្យម មួយម៉ឺន​ក្បាលដី ។​ក្រោយពេលវាស់​វែង​រួចរាល់ ក្រសួង​ក៏នឹង​ចុះបញ្ជី​ក្បាល​ដីទាំង​នោះ ចេញបណ្ណ​កម្ម​សិទ្ធិ​ជូន​​បងប្អូន​ប្រជាពលរដ្ឋ​ ហើយការ​វាស់វែង​ចុះបញ្ជី​ និងចេញបណ្ណកម្មសិទ្ធិ​នេះទៀតសោត អាចនឹង​បញ្ចប់​វិវាទ​ ​ទំនាស់​ដីធ្លី​បានច្រើន​រវាង​អ្នកភូមិ​ដែលមានដី​នៅជាប់​គ្នា ខណៈដែលគណៈកម្មការ​ដោះ​ស្រាយវិវាទដីធ្លី​ក៏បានធ្វើការ​ងារ​ និងដោះស្រាយបានច្រើនជូន​ពលរដ្ឋ ។​

កាលពីរយៈ​ពេល​ប្រមាណ១០ឆ្នាំមុន វិវាទដីធ្លី​នៅទូទាំង​ប្រទេស​ដែល​មិនទាន់​បានដោះ​ស្រាយ​​​មានរហូតដល់ជាង​ពីរម៉ឺនករណី ប៉ុន្តែរាជរដ្ឋា​ភិបាល​កាលពីអាណត្តិ​មុន​បានដោះស្រាយអស់ច្រើ​ន​ ហើយ​បើ​​គិ​ត​មកដល់​បច្ចុប្បន្ន​នេះ គឺនៅសល់តែប្រមាណជាង​១ពាន់​ករណីប៉ុណ្ណោះដែលមិនទាន់បានដោះស្រាយ និង​រំពឹងថា​អាច​ដោះស្រាយ​បានអស់​នៅពេលឆាប់ៗខាងមុខ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សាយ សំអាល់ ។

ឯកឧត្តមរដ្ឋមន្រ្តី​បានគូសរំលេចថា « វិវាទដីធ្លី​ដែល​នៅសេសសល់ មិនមែនជា​វិវាទដីធ្លី​រសើបនោះទេ គឺជា​វិវាទតិចតួច ដូចជា​ទំនាស់ដី​រវាង​អ្នកភូមិ​ និងផ្លូវ​ថ្នល់​ក្នុងភូមិ​ជាដើម ។​ បច្ចុប្បន្ន ក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ បាន​ដាក់​បញ្ចូលសេវា​សាធារណៈរបស់​ក្រសួង​ទៅកាន់​ប្រព័ន្ធ​ឌីជីថល​ ហើយ​ប្រជាពលរដ្ឋ ​នឹង​ប្រើប្រាស់​សេវានោះ​កាន់តែងាយស្រួល​ ដោយមិនចាំបាច់​មកកាន់​ការិយាល័យ​ទៀតទេ គឺអាច​ធ្វើ​ប្រតិបត្តិការ​ស្វែងរកសេវា​នានា​របស់ក្រសួង​តាមទូរសព្ទ​» ។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រីបានធ្វើការប៉ាន់ប្រមាណថា ​ នៅថ្ងៃខាង​មុខនេះ ​ចំនួនក្បាលដី​នៅទូទាំង​ប្រទេស​កម្ពុជា​អាច​នឹង​កើន​ឡើ​ង​ដល់​១៥លានក្បាល​ដី ហើយនៅពេលនោះចំណូល​ដែល​បានពីការបង់​ពន្ធលើ​អចលនទ្រព្យ​ ក៏នឹង​ក្លាយជា​ចំ​ណែ​កមួយជួយ​ដល់ចំណូលរបស់​រដ្ឋផងដែរ ។​

យោងតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​ បានបង្ហាញ​លទ្ធ​ផល​​ទិន្នន័យ​ក្នុង​ផែនការ ​៧លាន​ក្បាលដី​គិតពីខែកញ្ញា​ឆ្នាំ២០២៣ ដល់​ចុងខែមិថុនា​ឆ្នាំ២០២៤ ក្រសួងវាស់វែង​ដីបានចំនួន ១៦៤ ៣៤០​ក្បាលដី បិទផ្សាយ​ជាសាធារណៈ​បានចំនួន ៥៣៥ភូមិ ស្មើនឹង​ ៥៦៤ ១៤៧​ក្បាលដី ចេញ​បណ្ណ​បានចំនួន ​៤៨៣ ១២៣​បណ្ណ និង​ចែកជូន​ពលរដ្ឋបានចំនួន​ ៣៧១ ៥៣៣​បណ្ណផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង