មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

ភ្នំពេញ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣) ក្រោមអធិបតីភាពលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត និឯកឧត្តម សៀក សុភ័ក អគ្គនាយកដ្ឋានទ្រព្យសម្បត្តិ និងចំណូលមិនមែនសារពើពន្ធ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មេបញ្ជការកងកម្លាំងទាំបី មេឃុំ ចៅសង្កាត់ ស្មៀនទូទាំងខេត្ត។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
លោក បឹង គឹមសឹង បានមានប្រសាសន៍លើកឡើងថា តាមសារាចរលេខ ០១២ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលជា ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១តទៅ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣។ ឆ្នាំ២០២២ មានចំនួន១០៨ អង្គភាព រួចរាល់ឆ្នាំ២០២៣ មានចំនួន ១០៨អង្គភាពរួចរាល់បានទាំង១០៨អង្គភាព ក្នុងនោះមាន៖ ទី១.មន្ទីរ ជំនាញនិងអង្គភាព ជុំវិញខេត្តមានចំនួន ៣១អង្គភាព, ទី២.រដ្ឋបាលខេត្តមានចំនួន៣, ទី៣.សាលាក្រុង ស្រុក មានចំនួន៩ និងទី៤.រដ្ឋបាលឃុំ សង្កាត់ ចំនួន៦៧ កើនសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី មន្ទីរអង្គភាព ការអនុវត្តតាមប្រព័ន្ធ (SARMIS) មានចំនួន ១០២អង្គភាព ក្នុងនោះមាន៖ ទី១.មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត, ទី២.រតគារខេត្ត, ទី៣.សាខាគយនិងរដ្ឋាករខេត្ត និងទី៤.សាខាពន្ធដារខេត្ត។
មានប្រសាសន៍បើក និងបិទកិច្ចប្រជុំ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានស្នើសុំឱ្យលោក-លោកស្រីអ្នកពាក់ព័ន្ធ ត្រូវកំណត់នូទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឯងឱ្យបានច្បាស់។ ជាពិសេសរាល់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្ដង ឱ្យបានត្រឹមត្រូវគ្រប់ចំនួន និងចប់សព្វគ្រប់នៅក្នុងត្រីមាសទីមួយនៃឆ្នាំបន្ទាប់ ប្រសិនបើមន្ទីរអង្គភាពណាមិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានវិធានការកាត់ថវិកាក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់អង្គភាពនោះ។
លោកអភិបាលរងខេត្ត បានបន្តថា និតីវិធីនៃការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានចំនួន២ គឺ៖ ទី១.សៀវភៅបញ្ជីសារពើភណ្ឌត្រូវបានកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋ ទាំងអស់ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង ហៅថាបញ្ជីសារពើភណ្ឌឆ្នាំគោល និងទី២.តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ កត់ត្រានូវការកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល៥ឆ្នាំនៃឆ្នាំគោល ៕

