**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

រដ្ឋមន្ត្រីក្រសួងផែនការ ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋលេខាធិការ លោកអគ្គនាយករង លោកនាយករងសាលាជាតិផែនការ និងស្ថិតិ លោកអនុប្រធាននាយកដ្ឋាន ប្រតិភូអមដំណើរ នៃក្រសួងផែនការ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ អញ្ជើញចូលរួម។

ជាកិច្ចចាប់ផ្ដើម លោក យ៉ែម ឆន ប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបគោរពជូនគណៈអធិបតី និងអង្គពិធីទាំងមូល។ មានខ្លឹមសារជារួម លោកប្រធានមន្ទីរបានលើកឡើងអំពី៖ (១).ស្ថានភាពទូទៅនៃខេត្តកំពង់ស្ពឺ, (២).រចនាសម្ព័ន្ធនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ, (៣).បញ្ហាប្រឈម និង(៤).សំណូមពរ។

មានមតិសំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ក្រោមដំបូលសន្តិភាព ដើម្បីបន្តថែរក្សានិងអភិវឌ្ឍជាតិមាតុភូមិ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពោលគឺ “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច”។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ស្ដីអំពី កំណែទម្រង់ ៩៩% “រស់” ១% “ស្លាប់” ផ្ទុយទៅវិញបើមិនកែទម្រង់ ១% “រស់” ៩៩% “ស្លាប់”។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ វិធីសាស្ត្រ សមិទ្ធផល និងវឌ្ឍនភាពនានារបស់ក្រសួងផែនការ ដែលសម្រេចបានក្នុងរយៈពេលជាង ១១ខែកន្លងមក។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរំលឹកនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពង់ស្ពឺ ក្នុងការបន្តកសាងសមត្ថភាព អនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម សាមគ្គីភាព និងអនុវត្តតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ គឺ “រក្សាចាស់ បង្កើតថ្មី”។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈជុំវិញនិន្នាការពិភពលោក បញ្ហាប្រឈម និងកាលានុវត្តភាពរបស់កម្ពុជា ព្រមទាំងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តដល់ការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង ការកសាងសមត្ថភាពនិងប្រមូលផ្ដុំធនធានមនុស្ស សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិឆ្ពោះទៅកាន់ការរីកចម្រើនរុងរឿងតរៀងទៅ។

មុននឹងដំណើរនិវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជួប និងសំណេះសំណាលផ្ទាល់ ជាមួយមន្ត្រីរាជការនៃការិយាល័យជំនាញនានា នៅក្នុងមន្ទីរផែនការ ព្រមទាំងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពង់ស្ពឺ។ ពិធីនេះបានបញ្ចប់ ក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត ៕

អត្ថបទដែលជាប់ទាក់ទង