**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ឯកឧត្តម កៅ​ ថាច​ បន្តដំណើរ​ចុះបំពេញការងារ ដើម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ ​នៅក្រុងសៀមរាប​

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ បានបន្តដំណើរ​ចុះបំពេញការងារដើម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ មានទីតាំង​នៅសង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលសិប្បកម្មនេះជាដៃគូ​របស់ធនាគារ​ ARDB។ សិប្បកម្មនេះ​ ត្រូវបានបង្កើតឡើង ដោយសហគមន៍កសិកម្មសម្ព័ន្ធខ្មែរអង្គរ​ នៅឆ្នាំ២០១៩​ ក្នុងគោលបំណងផលិតជីសរីរាង្គដែលមានគុណភាពផ្គត់ផ្គង់ជូនសមាជិក​សហគមន៍ និងប្រជាកសិករ។​

លោកប្រធានសហគមន៍​បានឱ្យដឹងថា​ ការចាប់ផ្តើមផលិតជីសរីរាង្គផ្ទះពេជ្រ​ គឺចំពេលដែលពិភពលោកជួបបញ្ហាប្រឈមខ្លាំងដោយជំងឺកូវីដ១៩​ និងបន្ទាប់មកទៀតបញ្ហាសង្រ្គាមរុស្សីនិងអ៊ុយក្រែន​ ប៉ុន្តែក៏ផ្ដល់ឱកាសដល់សហគមន៍ក្នុងការចាប់យកទីផ្សារ​ ដែលបច្ចុប្បន្ន​សិប្បកម្មមានសមត្ថភាពផលិតជីសរីរាង្គមានគុណភាពបានពី​ ៥​ ទៅ​ ៦​ តោនក្នុង១ថ្ងៃ​ និងផ្គត់ផ្គង់ទីផ្សារតាមបណ្តាខេត្ត​មួយចំនួន រួមមាន​ ខេត្តសៀមរាប​ កំពង់ធំ​ ព្រះវិហារ​ កំពង់ចាម​ និងពោធិ៍សាត់។

សហគមន៍មានគម្រោងពង្រីកសមត្ថភាពបន្ថែម​ ដោយបំពាក់ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ​ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម​ និងបង្កើនផលិតភាព។
បន្ទាប់មក​ ឯកឧត្តមបណ្ឌិត​ និងក្រុមការងារ​ បានបន្តចុះសិក្សាស្វែងយល់ខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុនពិជ័យ​ ១៧​ ឯ.ក​ ស្ថិតនៅឃុំព្រៃជ្រូក​ ស្រុកពួក​ ខេត្តសៀមរាប។

ក្រុមហ៊ុននេះ​ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២​ ដើម្បីផលិតជី​កំប៉ុស្តិ និងបណ្ដុះផ្សិតសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តសៀមរាប​ រាជធានីភ្នំពេញ​ និងបណ្តាខេត្តផ្សេងៗទៀត។​ ក្រុមហ៊ុនមានសមត្ថភាពផលិតផ្សិតបានប្រមាណ​ ១០​ តោនក្នុង១ខែ​ ឬប្រមាណ​ ពី​ ២០០​ ទៅ​ ៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង