**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើសំណើសុំពិនិត្យនិងកែសម្រួលពាក់ព័ន្ធទៅនិងការបើកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដាក់ឱ្យចូលនិវត្តន៍

  

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើសំណើសុំពិនិត្យនិងកែសម្រួលពាក់ព័ន្ធទៅនិងការបើកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដាក់ឱ្យចូលនិវត្តន៍ នៅសាលប្រជុំក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការពារជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
(១). ការកែសម្រួលក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍ និងការបើកប្រាក់សោធន​សម្រាប់មន្ត្រីរាជការ​ស៊ីវិលដែលត្រូវដាក់​ឱ្យចូល​និវត្តន៍
(២). ការរៀបចំឱ្យមានសង្គតិភាពនៃរបៀបគណនារបបសោធនរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
(៣). ការរៀបចំរបបគាំពារសង្គមសម្រាប់មន្ត្រីបច្ចេកទេស/មន្ត្រីជំនាញ (តាមកិច្ចសន្យា)
(៤). ការដំឡើងប្រាក់​សោធន​សម្រាប់មន្ត្រីរាជការស៊ីវិល។

អង្គប្រជុំសម្រេចបានជាលទ្ធផលរួមមាន៖
(១). កំណត់សមត្ថកិច្ចឡើងវិញដោយការរៀបចំប្រាក់ចូលនិវត្តន៍ ដោយក្រសួងមុខងារសាធារណៈរៀបចំទាំងអស់ និងការកែសម្រួលលិខិតបទដ្ឋាន(សារាចរលេខ ០៥)
(២). កំណត់នីតិវិធីមិនទាន់ចូលនិវត្តន៍ ដំណាក់កាលចូលនិវត្តន៍ និងអន្តរកាល
(៣). រៀបចំតាក់តែងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍
(៤). រៀបចំតាក់តែងអនុក្រឹត្យ​នៃរបៀបគណនាផ្នែកអតីតមន្រ្តីរាជការស៊ីវិល អតីតយុវជននិងផ្នែកដែលនៅក្រោមអំណាចនីតិប្រតិបត្តិ
(៥)​. ជូនជាព័ត៌មានផ្សេងៗ ជាពិសេសត្រង់របៀបវារៈទី៣ និងទី៤ ទៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាន និងក្រុមប្រឹក្សាជាតិគាំពារសង្គម សម្រាប់ការគិតគូរលើការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងនាពេលបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង