**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីជាតិពិនិត្យសុខភាព និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូននៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តកម្មវិធីជាតិពិនិត្យសុខភាព និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូននៅថ្នាក់ក្រោមជាតិ គាំទ្រអនុវត្តដោយថវិកា PBC 5 នៃគម្រោង H-EQIP 2 ដែលរៀបចំតាមទម្រង់ Hybrid (ការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom) ។

គោលបំណង នៃកិច្ចប្រជុំគឺ៖
១. ពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តសកម្មភាពជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន។

២. រៀបចំក្រុមការងារដែលមានក្នុងរចនាសម្ព័ន្ធនៃគម្រោង H-EQIP 2 ដើម្បីចុះពិនិត្យ និងវាយតម្លៃអំពីលទ្ធផលនៃការប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រ (Electronic Medical Record – EMR) នៅខេត្តកំពត និងបាត់ដំបង ដែលបានដាក់ឱ្យដំណើរសាកល្បងកន្លងមក។ ទន្ទឹមនឹងការអនុវត្តសាកល្បងប្រព័ន្ធ EMR នេះ មូលដ្ឋានសុខាភិបាល ត្រូវធ្វើការកត់ត្រាដោយដៃឱ្យបានត្រឹមត្រូវរាល់ការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន សម្រាប់ការផ្ទៀងផ្ទាត់ និងវាយតម្លៃនាពេលខាងមុខ។

៣. ផ្តល់លទ្ធភាពជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីដំណើរការអនុវត្តនីតិវិធីទិញបរិក្ខារពេទ្យ (ម៉ាស៊ីនវាស់សម្ពាធឈាម និងជួសជាតិស្ករ) សម្រាប់បែងចែកជូនមណ្ឌលសុខភាព និងត្រូវអនុវត្តការងារឱ្យបានឆាប់។

៤. នាយកដ្ឋានការពារសុខភាព ត្រូវត្រៀមយន្តការ និងក្រុមការងារដើម្បីដំណើរការយុទ្ធនាការទូទាំងប្រទេសអំពីការអនុវត្តកម្មវិធីជំងឺមិនឆ្លងនេះ អំឡុងចុងខែកក្កដា ឬ ដើមខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

៥. ក្រុមការងារហិរញ្ញវត្ថុ លទ្ធកម្ម និងបច្ចេកទេស ត្រូវរៀបចំយន្តការជាក្រុម Telegram ដើម្បីងាយស្រួលទំនាក់ទំនង និងប្រមូល ផ្តល់ របាយការណ៍ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗក្នុងការអនុវត្ត។ ក្រុមការងារនេះ ត្រូវរៀបចំជាសេចក្តីណែនាំគន្លឹះខ្លីៗ និងមានទម្រង់ឯកសារសម្រាប់ការអនុវត្ត ជូនមន្ត្រីជំនាញទទួលបន្ទុកនៅតាមរាជធានី ខេត្ត

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាធានី ខេត្ត ទាំង២២ និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធនៃគម្រោង៕

អត្ថបទដែលជាប់ទាក់ទង