**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឧបនាយករដ្ឋមន្រ្តី ស សុខា យកបទពិសោធប្អូនជីដូនមួយ ដាស់តឿនអ្នកចេញពីមណ្ឌលបន្សាបគ្រឿងញៀន កុំវិលទៅជាន់ដានចាស់

ភ្នំពេញ៖ ខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទា បានជាដាច់ស្រឡះពីគ្រឿងញៀនដោយមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះដែលធ្លាក់ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោគជ័យនេះក៏ជាមហាអំណរសាទររកអ្វីប្រៀបផ្ទឹមពុំបានដែរ សម្រាប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ។ សម្រាប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាំងជោគជ័យ និងអំណរសាទរនេះ សុទ្ធតែត្រូវការជាចាំបាច់នូវសេចក្ដីប្រុងប្រយ័ត្នរបស់សាមីជន ដាច់ខាតមិនត្រូវវិលត្រឡប់ទៅរកផ្លូវចាស់ រួមទាំងមិត្តដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយរូបផង បានថ្លែងលាតត្រដាងបទពិសោធប្អូនជីដូនមួយម្នាក់ ដែលពីដំបូងឡើយបានបន្សាប ព្យាបាល និងស្ដារនីតិម្បទាដោយជោគជ័យ ប៉ុន្តែទីបំផុតបានផុងខ្លួនប្រើប្រាស់គ្រឿងញៀនម្ដងទៀត ដោយសារវិលទៅសេពគប់មិត្តចាស់ ទម្រាំអាចផ្ដាច់បានជាលើកទី២ ក្នុងស្ថានភាពសុខភាពមិនមាំទាំ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញចំណាប់អារម្មណ៍ទៀតថា ក្នុងដំណើរចូលមកកាន់វេទិកាប្រារព្ធពិធីនាឱកាសនោះ ឯកឧត្តមបានសង្កេតឃើញថា ញាតិមិត្តដែលភាគច្រើនកំពុងរង់ចាំទទួល និងផ្ដល់ការលើកទឹកចិត្តដល់កូន ប្ដី ប្រពន្ធ និងបងប្អូន ដែលកំពុងរស់នៅ និងត្រៀមចេញពីមជ្ឈមណ្ឌលត្រឡប់ទៅផ្ទះវិញ សុទ្ធតែបង្ហាញទឹកមុខប្រកបដោយក្ដីរីករាយ និងក្ដីសង្ឃឹម ដោយបានដឹងនិងឃើញថា ជនរងគ្រោះជាសាច់ជាឈាមរបស់ខ្លួន កំពុងស្ថិតក្នុងដំណើរផ្លូវឆ្ពោះទៅកាន់អនាគតប្រកបដោយពន្លឺភ្លឺស្វាង ក្លាយជាពលរដ្ឋល្អក្នុងសង្គម តាមរយៈការទទួលបាននូវការបន្សាបព្យាបាល និងស្ដារនីតិសម្បទាប្រកបដោយការយកចិត្តទុកដាក់ បន្ទាប់ពីធ្លាក់ក្នុងអន្លង់ខ្មៅងងឹតនៃគ្រឿងញៀន។

គួរកត់សម្គាល់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានសម្ពោធដំណើរការក្រោមអធិតីភាពសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌល បានទទួលជនរងគ្រោះដោយគ្រឿងញៀនសរុប ១ ១១៥នាក់ ក្នុងនោះមានស្រ្តី៦១នាក់។ មជ្ឈមណ្ឌល បានផ្ដល់សេវាជា ៣ផ្នែក រួមមាន៖ ផ្នែកបន្សាបព្យាបាល ផ្នែកអប់រំរៀនបំណិនជីវិត និងផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដូចជា៖ ថែទាំជួសជុលរថយន្ត ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ សេវាកុំព្យូទ័រនិងជួសជុល កែច្នៃចំណីអាហារនិងបន្លែ បសុព្យាបាល បច្ចេកទេសចិញ្ចឹមត្រីប្រា សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជាងកាត់សក់ និងសាឡន។

យោងតាមរបាយការណ៍ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដែលជាប្រធានមជ្ឈមណ្ឌល មុននឹងអនុញ្ញាតឱ្យធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះវិញ ជនរងគ្រោះទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្ត ៣ដង តម្រូវឱ្យជាប់ទាំង ៣ដង ហើយបន្ទាប់ពីវាយតម្លៃឃើញថា អាចចេញទៅក្រៅប្រកបរបរបាន ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយក្នុងរយៈកន្លងមក មជ្ឈមណ្ឌល បានផ្ដល់ជូន ចំនួន ៣លើក ស្មើនឹង ៣៣៤នាក់រួចមកហើយ។ សម្រាប់ការផ្ដល់ជូនលើកទី៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសនេះ មានចំនួន ១៦៦នាក់។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអំពាវនាវថ្នាក់ដឹកនាំ និងសប្បុរសជនទាំងឡាយ បន្តផ្ដល់ការគាំទ្រដើម្បីនិរន្តរភាពមជ្ឈមណ្ឌល។

ពីវេទិកាអធិបតីនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍កោតសរសើរខ្ពស់ចំពោះឧត្តមគតិរួមចំណែករបស់ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដើម្បីបុព្វហេតុសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អំណោយថវិកា ចំនួន ១០០លានរៀល អង្ករ ២តោន និងសម្ភារៈប្រើប្រាស់ចំនួន ២០០កញ្ចប់ ព្រមទាំងបានសន្យាផ្ដល់ការគាំទ្របន្ថែមទៀត និងចូលរួមសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរមួយចំនួន ដើម្បីនិរន្តរភាព និងវឌ្ឍនភាពរបស់មជ្ឈមណ្ឌល៕

អត្ថបទដែលជាប់ទាក់ទង