ឆៀកចល័តនៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ត្បូងឃ្មុំ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី៥ កក្កដា

ភ្នំពេញ៖ ក្រសួងសារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ត្បូងឃ្មុំ ពីថ្ងៃទី ១ – ៥ កក្កដា ២០២៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦ ៕

