**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ដែលមានតម្លៃប្រមាណជិត៥លានដុល្លារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន៍ ក្នុងស្រុកក្រគរ និងប្រកាសបើកការដ្ឋានសាងសង់ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ដែលមានតម្លៃប្រមាណជិត៥លានដុល្លារសហរដ្ឋអាមេរិក។

ពិធីនេះត្រូវបានធ្វើឡើង នៅទីតាំងការដ្ឋានវាលសម្តេចយស ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមការងារអគ្គិសនីកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា ការសម្រេចសាងសង់ពហុកីឡដ្ឋាន នៅវាលសម្តេចយសនេះឡើង គឺដោយបានការគាំទ្រអស់លទ្ធភាព ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីប្រែក្លាយទីកន្លែងមួយនេះ ពីអតីតទីតាំងសមរភូមិសង្គ្រាម ទៅជាពហុកីឡាដ្ឋាន ដែលអាចធ្វើការប្រកួតកីឡាភូមិភាគ និងជាកន្លែងជួបជុំរបស់ប្រជាពលរដ្ឋស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ និងតំបន់ភាគ ខាងលិចនៃប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពីអតីតកាលទីតាំងនេះជាកន្លែងវាលយន្តហោះខ្នាតតូចមួយ ដែលកាលនោះមហាអំណាចជប៉ុនវាយចូលដល់ប្រទេសកម្ពុជា និងយកទីតាំងនេះ ធ្វើជាព្រលានយន្តហោះ ដើម្បីដំណើរការគាំទ្រសង្គ្រាមផ្លូវអាកាស។ នៅពេលសង្គ្រាមបានបញ្ចប់ ទីតាំងនេះបានប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញ កសិផល ពីខេត្តពោធិ៍សាត់ ទៅភ្នំពេញ នៅសម័យលន់ណុល ដែលផ្លូវជាតិភាគច្រើនកាន់កាប់ដោយខ្មែរក្រហម ពុំអាចដឹកជញ្ជូន និងធ្វើដំណើរឆ្លងកាត់បាន។

ក្រោយថ្ងៃរំដោះ ៧ មករា ទីតាំងនេះបានបញ្ឈប់ការប្រើប្រាស់ ហើយប្រជាពលរដ្ឋមួយចំនួន បានអាស្រ័យផលនៅទីនេះ។ ឯកឧត្តម កែវ រតនៈ បានបន្តថា នៅឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមរបស់លោកផ្ទាល់ បានកំណត់យកទីតាំងនេះជាសម្បត្តិរដ្ឋ ដើម្បីធ្វើការអភិវឌ្ឍន៍ សាងសង់ជាពហុកីឡដ្ឋាន និងត្រូវបានសម្តេចតេជោ ប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ ក្នុងពេលដែលសម្តេចអញ្ជើញជួបកម្មករ-កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចការដែលយើងត្រូវធ្វើមិនត្រឹមតែពហុកីឡដ្ឋាននេះប៉ុណ្ណោះទេ គឺនៅមានផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ ទីតាំងសាករថយន្តអគ្គិសនី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ វិនិយោគិន ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ អាចមានកន្លែងហូបចុក ដើរលេង និងហាត់ប្រាណបានសមរម្យ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលគាំទ្រគោលនយោបាយឈ្នះដាច់ពេញផ្ទៃប្រទេស គឺចង់ឃើញខេត្តពោធិ៍សាត់មានការអភិវឌ្ឍន៍រីកចម្រើន ពិសេសនៅស្រុកក្រគរ ដែលគ្រោងនឹងតម្លើងរោងចក្រទី២ នៃក្រុមហ៊ុន Minebea(ជប៉ុន) នាពេលខាងមុខ ខណៈរោងចក្រដែលកំពុងដំណើរ មានដូចជា៖ រោងចក្របង្គុំ និងតម្លើងរថយន្តFord, រោងចក្រតម្លើងត្រង់ស្វូរ, រោងចក្រកាត់ដេរ និងSolar Farm ។ល។

ពិតណាស់ពហុកីឡដ្ឋាននេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនសម្បូរបែប ជាពិសេសដល់យុវជន ដោយស្របតាមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំកាយ និងកីឡា តាមរយៈការលេងកីឡា និងបំពាក់ឧបករណ៍កីឡា តាមទីសាធារណៈ ដើម្បីបំផុសលើកទឹកចិត្តប្រជាជនឱ្យស្រលាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា ក្រោមម្លប់នៃសន្តិភាព ដូចទិសស្លោក «កីឡានាំមកនូវសន្តិភាព» យើងមានសុខសន្តិភាព ទើបយើងលេងកីឡាបាន។ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានស្នើដល់វិស្វករ ធ្វើការវែកទីតាំង១១ចន្លោះ ដើម្បីឱ្យក្រុមប្រឹក្សាឃុំទាំង១១ នៃស្រុកក្រគរ ចូលរួមបំផុសចលនាដាំដើមឈើនៅទីតាំងនេះ ហើយលោកនឹងចូលរួមដាំជាមួយផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ក៏បានផ្តល់ជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជានិវត្តន៍ជន ក្នុងស្រុកក្រគរ ចំនួន៦៩៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម, មី ១កេស និងថវិកា ៥ម៉ឺនរៀល។

គួរជម្រាបជូនថា គម្រោងសាងសង់ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ប្រើប្រាស់ថវិកាមូលនិធិសង្គមអគ្គិសនីកម្ពុជា អនុវត្តដោយក្រុមហ៊ុន KIM MEX CONSTRUCTION & INVESTMENT Co., Ltd លើផ្ទៃដីប្រមាណ២៥ហិកតា រួមមាន៖ តារាងបាល់ទាត់ខ្នាតធំ ២តារាង, តារាងបាល់ទាត់ខ្នាតតូច ៣តារាង, តារាងបាល់ទះ ៦កន្លែង, តារាងបាល់បោះ ៣កន្លែង, តារាងវាយសី ៤កន្លែង, Stadiumរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ ១កន្លែង, កន្លែងក្មេងលេង ១កន្លែង, កន្លែងអង្គុយលេងកំសាន្ត, កន្លែងហាត់ប្រាណ, ប៉ុស្តិ៍ប៉ូលីសយាមសុវត្ថិភាព ១កន្លែង, បន្ទប់ទឹក ៦កន្លែង, បន្ទប់ផ្លាស់ខោអាវ ១កន្លែង, ចំណតរថយន្ត ចំណតម៉ូតូ និងស្រះទឹក ៤កន្លែង ៕

អត្ថបទដែលជាប់ទាក់ទង