**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ស្នើឱ្យអាជ្ញាធរកាត់បន្ថយឬដកផ្លាក និងប៉ាណូធំៗ ដែលបានផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តកំពង់ឆ្នាំងឯកឧត្តម ឡុង ឈុនឡៃ និងលោកជំទាវ កែ ច័ន្ទមុនី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក។

លោកជំទាវ ឡោក ខេង បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តន៍ច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ណតិទី៧នៃរដ្ឋសភា ដែលផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្របតាមអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានបង្ហាញពីវឌ្ឍនភាពការងារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលខេត្តបានសម្រេចនាពេលកន្លងមក ពិសេសលើវិស័យសុខាភិ បាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមកមានកង្វះខាតមធ្យោបាយដឹកជញ្ជូនអ្នកជំងឺទៅតាមមន្ទីរពេទ្យបង្អែកស្រុកតាមផ្លូវទឹក ខ្វះធនធានមនុស្ស ខ្វះសម្ភារៈបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ផ្នែកសម្ភព ខ្វះបន្ទប់រង់ចាំក្នុងពេលសម្រាល ការស្រង់ស្ថិតិអ្នកចំណាកស្រុកជួបការលំបាក អំពើហិង្សាលើស្ត្រីនិងកុមារីនៅតាមមូលដ្ឋាន និងបញ្ហាប្រឈមខ្លះៗ ទាក់ទងនឹងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល និងបានបន្តទៀតថាខេត្តត្រូវតែអភិវឌ្ឍទីផ្សារការងារឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងលើកកម្ពស់សហគ្រាសធន់តូចនិងមធ្យម លើកកម្ពស់យេនឌ័រ ព្រមទាំងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះទៀត លោកជំទាវប្រធានគណកម្មការ បានស្នើសុំឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋមកទទួលសេវានៅតាមមន្ទីរពេទ្យ ព្រមទាំងស្នើសុំឱ្យមន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី និងមន្ទីរការងារ ត្រូវចូលរួមសហការគ្នា ចុះផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងតាមរយៈគណៈទ្រទ្រង់សុខភាពភូមិ និងចុះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំ ដើម្បីផ្សព្វផ្សាយដល់យុវជនក្រីក្រ ងាយរងហានិភ័យឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត។

លោកជំទាវបានបន្តទៀតថា មន្ទីរ ប.ស.ស ត្រូវតែពង្រឹងសមត្ថភាពភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ ខណៈដែលមន្ទីរសង្គមកិច្ចត្រូវពន្យល់ឱ្យបានច្បាស់ពីបញ្ហាកញ្ចប់ថវិកាគ្រួសារ ដែលត្រូវបានធ្វើសំយោគជូនប្រជាពលរដ្ឋនាពេលថ្មីៗនេះ ព្រមទាំងស្នើសុំឱ្យកាត់បន្ថយឬដកផ្លាក និងប៉ាណូធំៗ ដែលបានផ្សព្វផ្សាយអំពីគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង