**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បទវិភាគ៖ កម្ពុជាមានឆន្ទៈពិតប្រាកដ ក្នុងការជំរុញការរួមគ្នាជាសកល ដើម្បីលុបបំបាត់គ្រាប់មីន និងកាកសំណល់សង្គ្រាម

ភ្នំពេញ៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានទទួលរងនូវស្លាកស្នាម នៃជម្លោះកាលពីអតីតកាល ប្រមាណជា៣ទសវត្សរ៍ ដែលបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរាប់សិបលានគ្រាប់ ហើយមកទល់បច្ចុប្បន្ន កាកសំណល់នៃសង្រ្គាមនៅតែបន្តលងបន្លាច និងសម្លាប់ ក៏ដូចជាបំផ្លាញអនាគតរបស់ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ ដូច្នេះហើយទើបកម្ពុជា ស្ម័គ្រចិត្តរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ហើយក៏កំពុងតែដាក់ការខិតខំប្រកបដោយសុឆន្ទៈ ជំរុញឱ្យពិភពលោកទាំងមូលរួមគ្នាជាសកល ក្នុងការលុបបំបាត់មីន និង​កាកសំណល់នៃសង្រ្គាម​។

មីន និងគ្រាប់មិនទាន់ផ្ទុះ ជាប្រភពមួយ នៃសោកនាដកម្មនៅកម្ពុជា !
បញ្ហា និងគ្រោះមហន្តរាយដោយសារ​មីន ​និងគ្រាប់មិនទាន់ផ្ទុះនៅ​កម្ពុជា​ មាន​ទំហំ​ធំ​ធេងខ្លាំងណាស់ ហើយតាមការប៉ាន់ប្រមាណ កម្ពុជាអាចមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពី ៤ ទៅ ៦ លានគ្រាប់ដែលត្រូវបានដាក់ពង្រាយសឹងតែគ្រប់តំបន់នៅទូទាំងប្រទេស ចាប់តាំងពីសង្រ្គាមស៊ីវិលដែលបានឆាបឆេះ ក្រោយរដ្ឋប្រហារខែមីនា ឆ្នាំ១៩៧០ មកនោះ។ ទោះបីជាមានការវិវត្តគួរឱ្យកត់សម្គាល់ក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះក៏ដោយ ក៏ផ្ទៃដីដ៏ច្រើននៅតែប្រឈមនឹងគ្រោះថ្នាក់។ ឃាតករលាក់កំបាំងទាំងនេះនៅតែបន្តធ្វើបាប និងសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់។

នៅតំបន់ជនបទ ដែលជាកន្លែងដ៏សកម្មសម្រាប់សកម្មភាពកសិកម្ម និងជាប្រភពចំណូលចម្បងសម្រាប់ពលរដ្ឋស្តារនូវភាពក្រីក្រ គ្រាប់មីននៅតែលងបន្លាចហើយសម្លាប់មនុស្សជាបន្តបន្ទាប់ ជាក់ស្តែងនៅត្រឹមតែរយៈពេល ៥ខែ នៃឆ្នាំ២០២៤នេះ មីន និងគ្រាប់មិនទាន់ផ្ទុះបានបង្កគ្រោះថ្នាក់ដល់មនុស្សចំនួន ៣០នាក់ ក្នុងនោះ ៨នាក់បានស្លាប់ ១៨នាក់រងរបួស និងធ្លាក់ខ្លួនពិការ ៤នាក់។ អត្រាគ្រោះថ្នាក់នេះ កើនឡើង៥៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន ១៩នាក់ ហើយករណីនេះបណ្តាលមកពីសកម្មភាពនៃការលេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម ១០% ការធ្វើសំណង់ ១០% និងការដុតភ្លើង ៣%។ បើបូកសរុបទៅ គិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាមានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុបចំនួន ៦៥ ០៦៧ នាក់ ក្នុងនោះរងគ្រោះដោយសារមីន ៧៩% និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២១%។
ដោយសារតែហានិភ័យ និងភយន្តរាយទាំងនេះហើយ បានជាកម្ពុជាមិនចង់ឱ្យប្រទេសនានាជួបបញ្ហាដូចខ្លួនឡើយ។

ការអំពាវនាវរបស់កម្ពុជាឱ្យបង្កើនការគាំទ្រជាសកលលើការប្រឆាំងគ្រាប់មីន គឺជាការអង្វរប្រកបដោយភាពមនុស្សធម៌ ហើយយកការឈឺចាប់ និងទុក្ខវេទនាដែលខ្លួនបានហែលឆ្លងមកដល់សព្វថ្ងៃនេះ ធ្វើជាសក្ខីកម្ម ដើម្បីជំរុញកុំឱ្យទីកន្លែងផ្សេងជួបបញ្ហាដូចជានៅកម្ពុជា។ មីន និងគ្រាប់មិនទាន់ផ្ទុះគឺជាឧបសគ្គដ៏ចម្បងនៅក្នុងការអភិវឌ្ឍជីវភាព និងសេដ្ឋកិច្ចរបស់ប្រទេស។

​ហេតុផលដែលកម្ពុជាជំរុញឱ្យពិភពលោក រួមគ្នាជាសកលដើម្បីលុបបំបាត់មីន!
មកដល់ពេលនេះ នៅក្នុងនាមជាប្រទេសដែលនៅតែបន្តរងគ្រោះដោយសារមីន ហើយកំពុងតែធ្វើការប្តេជ្ញាចិត្តនៅក្នុងការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ពីផ្ទៃប្រទេសនៅក្នុងឆ្នាំ២០៥០ កម្ពុជាកំពុងតែជួបប្រទះការខ្វះខាត តាំងពីធនធានមនុស្ស និងថវិកាទ្រទ្រង់សកម្មភាពបោសសម្អាតមីន ដែលគេប៉ាន់ប្រមាណថា នៅសេសសល់ផ្ទៃដីដែលមានមីនប្រមាណជា ៥៣៣ គីឡូម៉ែត្រក្រឡាទៀត និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសគឺគ្រាប់បែកចង្កោមប្រមាណជា ១ ៣២១ គីឡូម៉ែត្រក្រឡាទៀត។ ទោះជាយ៉ាងណា ក៏កម្ពុជានៅតែចូលរួមយ៉ាងសកម្មនៅក្នុងកងកម្លាំងដោះ និងបោសសម្អាតមីន ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ដើម្បីជាការតបស្នងសហគមន៍អន្តរជាតិ ដែលបានបញ្ជូនកម្លាំងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាពមកកម្ពុជា ដើម្បីជួយរៀបចំដំណើរការបោះឆ្នោតដំបូងកាលពីឆ្នាំ១៩៩៣ ដែលមានចំនួនប្រមាណជាង ១៥ ០០០នាក់ ដោយរួមទាំងកម្លាំងនគរបាលស៊ីវិល ៣ ០០០នាក់ និង បុគ្គលិកស៊ីវិល ៩០០នាក់ មកពីបណ្តាប្រទេស៤៥ ដែលក្នុងនោះ ៨២នាក់មកពីប្រទេសចំនួន ២៧ប្រទេស បានរងការពលីជីវិត ហើយក៏ដើម្បីបង្ហាញពីកិច្ចខិតខំ និងគោលបំណងពិតប្រាកដរបស់កម្ពុជាប្រឆាំងនឹងមីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងរយៈពេល១៨ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពដោយគ្មានកម្លាំងប្រយុទ្ធសរុបចំនួន៩ ៥៦៣ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសចំនួន ១០។ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកម្លាំងមួកខៀវចំនួន ៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី ហើយភាគច្រើននៃក្រុមអ្នកជំនាញទាំងនេះ គឺជាអ្នកបោសសម្អាតមីន និងកងវិស្វកម្ម។​
ការខិតខំបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះទាំងនៅក្នុងប្រទេសផង និងបញ្ជូនចេញទៅក្រៅប្រទេសផង គឺជាសក្ខីភាពដ៏ប្រត្យក្សមួយសម្រាប់បង្ហាញសហគមន៍អន្តរជាតិពីកាតព្វកិច្ចខាងសីលធម៌ និងសុជីវធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការបោសសម្អាតមីននៅលើពិភពលោក ទោះបីជាកម្ពុជាជាប្រទេសតូច ហើយមានសេដ្ឋកិច្ចមិនសូវធំក៏ដោយ។

មកដល់ពេលនេះ បទពិសោធន៍ ក៏ដូចជាទេពកោសល្យនៃការបោសសម្អាតមីនកម្ពុជា គឺពិតជាមានភាពជឿនលឿនរហូតមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ហើយក៏មានប្រទេសជាច្រើនបានមកសិក្សានិងដកស្រង់បច្ចេកទេសពីកម្ពុជា ដោយរួមទាំងប្រទេសកូឡំប៊ី ហើយថ្មីៗនេះកម្ពុជាក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត និងសមានចិត្តខាងមនុស្សធម៌ជួយខាងបច្ចេកទេស និងចែករំលែកបទពិសោធន៍បោសសម្អាតមីនដល់អ៊ុយក្រែន ដែលកំពុងតែផុងនៅក្នុងសង្រ្គាមមិនទាន់បញ្ចប់នៅឡើយថែមទៀតផង។ កម្ពុជាមិនត្រឹមតែមានភាពឈ្លាសវៃ និងភាពបត់បែននៅក្នុងការបោសសម្អាតមីននៅលើគោកប៉ុណ្ណោះទេ នៅពេលនេះក៏មានកងកម្លាំងជំនាញដែលកំពុងតែបោសសម្អាតមីននៅក្រោមទឹក ហើយកំពុងតែបំពេញបេសកម្ម នៅតាមគោលដៅនៅក្នុងប្រទេសមួយចំនួនផងដែរ។

ការខិតខំរបស់កម្ពុជាមកដល់ពេលនេះវាមានន័យគ្រប់គ្រាន់ ដែលគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ការប្តេជ្ញាចិត្ត និងផ្តល់សារៈសំខាន់ដល់សន្ធិសញ្ញាអន្តរជាតិ ដូចជាសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងដឹកជញ្ជូន មីនប្រឆាំងមនុស្ស។ មកដល់ពេលនេះ ប្រទេសជាច្រើនបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ប៉ុន្តែប្រទេសផ្សេងទៀតមិនទាន់បានប្តេជ្ញាចិត្តនៅឡើយ ហើយនៅក្នុងពេលដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កម្ពុជាបាន និងកំពុងតែព្យាយាមបញ្ចុះបញ្ចូលប្រទេសមួយចំនួនឱ្យបន្តទទួលស្គាល់ និងគាំទ្រសន្ធិសញ្ញានេះ ដើម្បីហេតុផលមនុស្សធម៌។
នេះគឺជាពេលដែលសហគមន៍នានានៅលើពិភពលោកត្រូវតែទទួលស្គាល់ ហើយចូលរួមជាមួយនឹងកម្ពុជា និងប្រទេសនានាជាហត្ថលេខី នៃសន្ធិសញ្ញាស្តីពី ការលុបបំបាត់មីន។ មីនមិនមែនគ្រាន់តែជាបញ្ហារបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការចាំបាច់ផ្នែកមនុស្សធម៌ជាសកល។

សរុបសេចក្តីមក ការអំពាវនាវជាបន្ទាន់របស់កម្ពុជាសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលុបបំបាត់មីនប្រឆាំងមនុស្ស គឺជាការអំពាវនាវឱ្យមានការទទួលខុសត្រូវច្បាស់លាស់ចំពោះមនុស្សជាតិរួមរបស់យើង។ នេះគឺ​ជា​ការ​អំពាវនាវ​ឱ្យមាន​សកម្មភាព​ដែល​ឆ្លង​ព្រំដែន នយោបាយ និង​ប្រវត្តិសាស្ត្រ។ សហគមន៍អន្តរជាតិត្រូវតែឆ្លើយតបដោយសាមគ្គីភាព ធនធាន និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ។ មានតែពេលនោះទេដែលយើងអាចសង្ឃឹមថានឹងបញ្ជូនការបំផ្លិចបំផ្លាញនៃគ្រាប់មីនទៅក្នុងប្រវត្តិសាស្ត្រ ហើយត្រូវរួមគ្នាត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតប្រកបដោយសុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង