**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

រដ្ឋមន្ដ្រីក្រសួងរ៉ែ បកស្រាយចម្ងល់របស់ពលរដ្ឋ «តើកម្ពុជាយើងសម្បូរថាមពល រហូតទៅដល់លែងខ្វះខាតហើយ បានចង់លក់មកប្រទេសក្រៅ?»

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបកស្រាយបំភ្លឺពាក់ព័ន្ធនឹងចម្ងល់ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងខ្លះ ឆ្ងល់ថា «តើកម្ពុជាយើងសម្បូរភ្លើង (ថាមពលអគ្គិសនី) រហូតទៅដល់លែងខ្វះខាតហើយឬអី បានជាអាចចង់លក់មកប្រទេសក្រៅថែមទៀត?» ។

ការបកស្រាយបំភ្លឺរបស់ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ធ្វើឡើងតាមរយៈវីដេអូខ្លី ក្រោយឯកឧត្តមបានបញ្ចប់កិច្ចប្រជុំជាមួយនឹងខាងប្រទេសសិង្ហបុរី ពាក់ព័ន្ធជាមួយនឹងការចង់បង្កើត បណ្ដាញអគ្គិសនីអាស៊ាន ដែលភាសាអង់គ្លេសហៅថា Asean Power Gird ឬក៏អក្សរកាត់ហៅថា APG។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា «ខ្ញុំបាទសូមបំភ្លឺថា ស្រដៀងគ្នា ជាមួយនឹងបញ្ហាស្បៀងអាហារ ដូចជាស្រូវអង្ករ មិនមែនមានន័យថា កម្ពុជាយើង ក្នុងគ្រួសារម្នាក់ៗ គឺមានស្រូវពេញហៀរហូរជម្រុក ហូបអត់អស់សល់គ្រប់គ្រួសារ ហើយបានយើងនាំអង្ករចេញទៅក្រៅប្រទេសជាង ១០០ប្រទេស ដូចយើងធ្វើបច្ចុប្បន្ននោះទេ។ ថាមពលក៏ស្រដៀងគ្នាដែរ គឺចំពោះមុខឆ្នាំ២០២៥ ឆ្នាំ២០២៦ ឆ្នាំ២០២៧ គឺអាចមានការប្រឈម ដែលយើងហៅថា អន្តរកាលថាមពល។ ក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហា ៣ រួមមាន៖ បញ្ហាទី១. បញ្ហារក្សាថ្លៃកុំឲ្យឡើង ហើយបើអាចចុះបានល្អ បើអាច, បញ្ហាទី២. ចង់ដោះស្រាយបញ្ហាផ្គត់ផ្គង់ កុំឲ្យខ្វះ ប្រសិនបើអាច និងបញ្ហាទី៣. គឺចង់បង្កើនថាមពលបៃតង ឲ្យច្រើន»។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាយើងមានថាមពលបៃតងប្រមាណ ៦២ភាគរយ ប៉ុន្តែយើងចង់ឲ្យបង្កើនដល់ជាង ៧០ភាគរយ មុនឆ្នាំ២០៣០ ដើម្បីការពារបរិស្ថាន, ដើម្បីយកថាមពលបៃតងនេះ យកទៅទាក់ទាញការវិនិយោគ ពីក្រៅប្រទេស មកបង្កើតជាការងារ ឲ្យកម្មករ-កម្មការិនី យុវជន យុវនារី ឲ្យសម្បូរការងារធ្វើ សម្រាប់ជាការជ្រើសរើសផងដែរ។

បន្ថែមពីនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា កម្ពុជានៅមានបញ្ហាប្រឈម ដែលត្រូវខិតខំ ធ្វើការអភិវឌ្ឍបន្ថែមទៀត ពីព្រោះប្រសិនបើ អត់មានធ្វើការអភិវឌ្ឍទៀតទេ កម្ពុជាប្រាកដជាខ្វះ អីចឹងបើមានអ្នកប្រឆាំងចូលចិត្តតែប្រឆាំង មិនឲ្យមានការអភិវឌ្ឍប្រាកដជាខ្វះ ប៉ុន្តែបើរួមគ្នា គាំទ្រការអភិវឌ្ឍ គាំទ្រសន្ដិភាព ដូចដែលយើងបានធ្វើហូរហែកន្លងមក បញ្ហាខ្វះខាតនឹងត្រូវបានកាត់បន្ថយ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា «កម្ពុជាមិនចាំបាច់ រហូតទាល់តែមានហូរហៀរ ១០០ភាគរយ បានយើងលក់ថាមពលមកក្រៅប្រទេសទេ ព្រោះថា បញ្ហានេះ មិនចាំបាច់ធ្វើមួយចោលមួយទេ គឺយើងអាចខំធ្វើ ដើម្បីប្រើប្រាស់ក្នុងស្រុកផង និងដើម្បីបង្កើនចំណូលឲ្យជាតិយើងផង»។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា កាលណាជាតិមានចំណូលច្រើន រដ្ឋាភិបាលអាចដំឡើងប្រាក់ខែ ជូនកងកម្លាំងប្រដាក់អាវុធ ជូនមន្ដ្រីរាជការស៊ីវិល ជួយកម្មករ-កម្មការិនី ជួយទិញថ្នាំសង្កូវ ឲ្យប្រជាពលរដ្ឋព្យាបាល ហើយជាពិសេសយកទៅអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសជាតិ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា កិច្ចការនេះជាគោលនយោបាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺប្រឹងធ្វើដើម្បីប្រើខ្លួនឯងផង ហើយទន្ទឹមនឹងនេះ បើកផ្លូវដើម្បីឲ្យយើងបង្កើតឱកាសថ្មី គឺអាចថ្ងៃក្រោយ ពេលដែលខ្សែជាប់គ្នា របស់ប្រទេសអាស៊ាន គឺយើងអាចបង្កើតគម្រោងលក់ភ្លើង ដើម្បីយកចំណូលឲ្យប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រគំនិតនេះ ពីព្រោះការគាំទ្រគំនិតនេះ គឺជាការនាំមកនូវវិបុលភាពថ្មីឲ្យកម្ពុជាយើង មិនមែនឲ្យអ្នកណាម្នាក់ទេ គឺឲ្យជាតិខ្មែរយើងទាំងមូលតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង