**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំ គ.យ.ប. ដោយមានការចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប. និងឯកឧត្ដម ជាសមាជិក គ.យ.ប. ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គលេខាធិការដ្ឋាន គ.យ.ប.។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចពីគណៈរដ្ឋមន្រ្ដីលើឯកសារទស្សនាទាន ស្ដីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋាន គ.យ.ប. បានរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយបានឆ្លងកាត់ការប្រជុំបច្ចេកទេស និងការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយគុណភាព ក្នុងការប្រើប្រាស់ជាឧបករណ៍បង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល សំដៅ ធានាឱ្យបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ទទួលបានជោគជ័យ និងផ្លែផ្កាខ្ពស់។ កិច្ចប្រជុំនេះ គឺជាចំណុចគន្លឹះ (Critical point) ដើម្បីផ្ដល់គោលគំនិតធំៗ ជូនអគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការកសាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឱ្យបានគ្រប់ជ្រុងជ្រោយ និង អាចវាស់វែងបាន ប្រកបដោយប្រសិទ្ធភាព និង គណនេយ្យភាព។

អង្គប្រជុំបានស្ដាប់បទបង្ហាញរបស់អគ្គលេខាធិការដ្ឋាន ស្តីពី ១). វឌ្ឍនភាពការងារកន្លងមក, ២). សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលរួមបញ្ចូលទាំង ភាពចាំបាច់នៃការរៀបចំក្របខ័ណ្ឌនេះ, គោលបំណង, អភិក្រម, តួនាទីនិងភារកិច្ចរបស់ក្រសួង ស្ថាប័ន, យន្ដការសម្របសម្រួលស្ថាប័ន, យន្ដការតាមដាន ត្រួតពិនិត្យ, យន្ដការវាយតម្លៃ, ប្រព័ន្ធរាយការណ៍និងការប្រើប្រាស់លទ្ធផល, បញ្ហាប្រឈមនៃការអនុវត្ដ, ការជ្រើសរើសសូចនាករសមិទ្ធកម្មគន្លឹះ, ៣). ទិសដៅការងារ និង ៤). បញ្ជីសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលមក, ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំបន្ថែមដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការពន្លឿន និងជំរុញបញ្ចប់សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យចប់សព្វគ្រប់ ដែលរួមមាន៖ ការកំណត់ឱ្យបានច្បាស់នូវមុខងារ តួនាទី និងវិសាលភាពនៃយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណនេះ, ការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) ដែលមានលក្ខណៈជាយុទ្ធសាស្រ្ដ និងកែទម្រង់, ការជំរុញយន្ដការសម្របសម្រួលស្ថាប័ន និង ការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលក្របខ័ណ្ឌនេះ នឹងត្រូវក្លាយជាក្របខ័ណ្ឌរួម សម្រាប់ការអនុវត្ដទូទាំងប្រទេស ទាំងថ្នាក់ជាតិ, ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់នូវគោលការណ៍ណែនាំឱ្យអគ្គលេខាធិការដ្ឋានបន្ដសហការជាមួយក្រសួងផែនការ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ, ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំយន្ដការសម្របសម្រួលអន្ដរក្រសួង ស្ថាប័ន, ការកំណត់សូចនាករសមិទ្ធគន្លឹះ ដែលមានក្រសួង ស្ថាប័នជាម្ចាស់, និងជំរុញឱ្យក្រសួង ស្ថាប័នត្រូវផ្សារភ្ជាប់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ, និងផែនការតាមវិស័យ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង