**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង លើកទី៣០ នៅទីក្រុងព្រុចសែល

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) លើកទី៣០ ពីថ្ងៃទី៣០ ដល់៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សុិក។

កិច្ចប្រជុំហ្វ្រង់កូហ្វូនក្នុងឆ្នាំ២០២៤នេះ មានវត្តមានចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលចំនួន ២០ នៃប្រទេសចំនួន ៤០ នៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។

អង្គប្រជុំបានពិភាក្សាលើ៖
១-ការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងស្ថានភាពមិនប្រាកដប្រជា និងមានហានិភ័យក៏ដូចជាដំណើរវិវដ្តថ្មីៗ
២-ការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ
៣-ការបែងចែកភូមិសាស្ត្រនយោបាយ
៤-ការពង្រឹងសុវត្ថិភាពសាយប័រ
៥-ឯករាជ្យភាពរបស់ធនាគារកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែកក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចូលរួមក្នុងបណ្តាញថ្នាក់តំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង, ការអនុវត្តគោលការណ៍គាំទ្រការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងប្រព័ន្ធធនាគារ និងការវិនិយោគទុនបម្រុងអន្តរជាតិលើសញ្ញាបណ្ណបៃតង ជាដើម។

លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានលើកមតិយោបល់ ក្នុងការជំរុញឱ្យមានការចូលរួមបន្ថែមទៀតរបស់មូលនិធិនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ក្នុងការគាំទ្រផ្តល់ហិរញ្ញប្បទានបៃតង ព្រមទាំងពង្រឹងកិច្ចសហការនិងសាមគ្គីភាពលើការគាំទ្រគម្រោងវិនិយោគបៃតង ដោយការទិញសញ្ញាបណ្ណបៃតងទៅវិញទៅមកជាដើម។

គួររំលេចផងដែរថា កិច្ចប្រជុំហ្វ្រង់កូហ្វូនត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកហ្វ្រង់កូហ្វូន និងផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងធនាគារកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង