មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង អញ្ជើញផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ អន្តរជាតិ តំបន់ផ្ទៃក្នុងប្រទេស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ អន្តរជាតិ តំបន់ ផ្ទៃក្នុងប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។
ឆ្លៀតក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី បានដាស់តឿនក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាន ឱ្យអនុវត្តរាល់ភារកិច្ចចំពោះមុខ ដោយភាពទទួលខុសត្រូវ និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវគោរពអនុវត្តតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់ចរាចរផ្លូវគោកថ្មី ច្បាប់ស្តីពីគ្រឿងញៀន ពិសេសត្រូវតាមដានរាល់ព្រឹត្តការណ៍ថ្មីៗ ដែលកើតឡើងក្នុងសង្គម ហើយត្រូវដឹងច្បាស់ពីតួនាទីរបស់ខ្លួន ដាច់ខាតចូលរួមការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនអោយក្រុមជ្រុលនិយមណាមួយមកបំផ្លាញសុខសន្តិភាពបានឡើយ។
ក្នុងនោះលោកក៏បានសង្កត់ធ្ងន់លើកម្លាំងត្រៀមអន្តរាគមន៍ត្រូវមានមុខ ដើម្បីត្រៀមអនុវត្តឱ្យបានរាល់បទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ក៏ដូចជាត្រៀមចុះជួយរាល់បញ្ហាដែលកើតមានឡើងជាយថាហេតុ៕

