**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ

សម្តេចធិបតី៖ សិល្បករខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួនបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សិល្បករខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹងនៃប្រវត្តិសាស្ត្ររបស់កម្ពុជាទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកត្តលិករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី “អ្នកស្នងមរតក” ក្រោមពាក្យស្លោក រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងយុគសកលភាវូបនីយកម្ម ជាពិសេសនៅក្នុងយុគនៃបដិវត្តន៍កម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការិនី គឺកាន់តែមានសារៈសំខាន់ ដោយសិល្បករ មួយរូបៗសុទ្ធតែអាចក្លាយជាទូតសុឆន្ទៈតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសារជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនេះ បញ្ហាប្រឈមមួយចំនួនក៏បានកើតឡើងដូចជា កង្វះខាតធនធានមនុស្ស ការបាត់បង់សិល្បករដែលមានវ័យចំណាស់តាមវ័យ និងតាមកាលវេលា ហើយកង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ និងការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារ រួមទាំងការហូរចូលនៃចរន្តវប្បធម៌បរទេស ដែលអ្វីៗទាំងនេះ គឺទាមទារនូវសេចក្តីក្លាហានក្នុងការប្រឈមជាមួយនឹងភាពរឹងមាំ ដោយឈរលើស្មារតីជាតិរបស់សិល្បករគ្រប់ៗរូប ដើម្បីតំណាងនូវអ្វីដែលជាទេពកោសល្យរបស់ខ្លួនផង ជាតំណាងរបស់សង្គមដែលខ្លួនកំពុងរស់នៅផង ជាកិត្តិយសរបស់ប្រទេសជាតិ ដែលខ្លួនមានកំណើត និងរស់នៅផង។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វឌ្ឍនភាពរបស់សមាគមសិល្បករខ្មែរនៅក្នុងរយៈពេលជាងមួយ ទសវត្សរ៍កន្លងមកនេះមានសន្ទុះគួរជាទីមោទនៈ ក៏ប៉ុន្តែភាពរអាក់រអួលដោយចេតនា ឬអចេតនា តែងតែកើតមានដោយជៀសសមិនផុត ហើយយកឱកាសនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានរម្លឹក ព្រមទាំងបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនផងដែរ ដើម្បីជាការចូលរួមតម្រង់ទិស និងការដំណើរការរបស់សមាគមសិល្បករខ្មែរឱ្យសម្រេចបានជោគជ័យតាមផែនការ ព្រមទាំងដើរតាមមូលដ្ឋាននៃក្រមសីលធម៌សម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈដោយភាពថ្លៃថ្នូរ និងភាពជោគជ័យរបស់សិល្បករគ្រប់រូបឱ្យក្លាយជាវឌ្ឍនភាពរួមរបស់វិស័យសិល្បៈទាំងមូលរបស់ជាតិ។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បកររៀមច្បង ដែលមកដល់ពេលនេះមានរយៈពេល ១៧ឆ្នាំមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង