**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ក្រសួងសេដ្ឋកិច្ច និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សហការគ្នាបណ្តុះបណ្តាលពី បទដ្ឋានគតិយុត្ត នៃហិរញ្ញប្បទានដោយវិស័យឯកជន សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ) សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសិលាបណ្តុះបណ្តាលស្តីពី «បទដ្ឋានគតិយុត្ត នៃហិរញ្ញប្បទានដោយវិស័យឯកជន សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន» ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃ ក.ស.ហ.វ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ស.ហ.វ និងលោក ASAD Yaqub តំណាងស្ថាប័ន IFC ប្រចាំនៅកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងតាមយន្ដការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងក្រុមហ៊ុនទីបឹក្សាផ្នែកច្បាប់ក្នុងស្រុកប្រមាណ ៥០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក បានប្រព្រឹត្តទៅចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

តាមរយៈសិក្ខាសាលាខាងលើ មានការអញ្ជើញចូលរួមពីវាគ្មិនអន្តរជាតិផ្នែកច្បាប់ ដើម្បីបណ្ដុះបណ្ដាល ចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាមដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ១).ការគ្រប់គ្រងវដ្តគម្រោង, ២).ហិរញ្ញប្បទានគម្រោង (Project Financing), ៣).ការរៀបចំកិច្ចសន្យា, ៤).ការពិភាក្សាលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និង៥).ការគ្រប់គ្រងហានិភ័យគម្រោង។

បន្ថែមលើនេះ សិក្ខាកាមដែលបានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលខាងលើនេះ នឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា (IFC Certificate Program) ដែលរៀបចំដោយ ក.ស.ហ.វ និងស្ថាប័ន IFC។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសិក្ខាសាលា ដែលទទួលបានកិច្ចសហការគាំទ្រពីស្ថាប័ន IFC ដើម្បីចូលរួមចំណែកដល់ការពង្រឹង និងកសាងសមត្ថភាពធនធានមនុស្ស ក៏ដូចជាជំរុញដល់ការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈតាមយន្ដការ PPP នៅកម្ពុជា ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មុំទី៣ នៃបញ្ចកោណទី៣ ផ្ដោតសំខាន់លើការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ដែលជាយន្ដការចម្បងក្នុងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជន ហើយជាប្រភពមូលធនដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ក្រេបយកចំណេះដឹង ព្រមទាំងបានចាប់យកឱកាសនេះដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពិភាក្សាយ៉ាងផុសផុលលើប្រធានបទដែលវាគ្មិនបានធ្វើបទបង្ហាញ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការ រវាង ក.ស.ហ.វ ជាមួយស្ថាប័ន IFC ក្នុងការចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងបន្ដគាំទ្រ និងជំរុញដល់ការអភិវឌ្ឍគម្រោងសក្ដានុពល PPP ជាពិសេសការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែម ដើម្បីលើកកម្ពស់ការអនុវត្តយន្ដការ PPP នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង