ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹងនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងបាតទន្លេនិងសមុទ្រ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងបាតទន្លេនិងសមុទ្រ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមតំណាងក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កំពង់ផែស្វយ័តភ្នំពេញ និងឯកឧត្តមតំណាងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបទៀត ៕

