**ឯកឧត្ដម សួស ប្រាថ្នា៖ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៨ រហូតដល់ដំណាច់ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្តល់សេវារដ្ឋបាលជូនពលរដ្ឋជាង ៣,២លានសេវា ទទួលបានចំណូលជាង ១១៣លានដុល្លារ**ឯកឧត្ដម សួស ប្រាថ្នា៖ ការវាយតម្លៃលើការបំពេញការងារ របស់មន្ត្រីក្នុងការផ្តល់សេវា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីសំណាក់ពលរដ្ឋ នឹងមានភាពខុសគ្នាពីកន្លែងមួយ ទៅកន្លែងមួយ**ឯកឧត្តម សួស ប្រាថ្នា លើកឡើងពីសកម្មភាព ជាអាទិភាពដែលអគ្គនាយកដ្ឋានរដ្ឋបាល នឹងបន្តអនុវត្ត**ឯកឧត្ដម សួស ប្រាថ្នា៖ ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយ ឆ្លងកាត់ការអនុវត្ត ៥ដំណាក់កាលធំៗ**ឯកឧត្ដម សួស ប្រាថ្នា៖ រយៈពេល ៩ខែ នៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រកចំណូលបានជិត ២០លានដុល្លារ ពីការផ្ដល់សេវា**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការអណោចអធ័មខ្លោចចិត្ត ពេលឃើញឪពុកសំពះកូនដែលជាបងធំ**សម្តេចធិបតី ចេញអនុក្រឹត្យស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្រ្តីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ មិថុនា**កម្ពុជា-តួកគី ខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជី**ឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ពាក់ព័ន្ធករណីហិង្សាក្នុងទីតាំងលក់ស្រាក្រឡុកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ**ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ព្រៃវែង ពីថ្ងៃទី១៧-២១ មិថុនា**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះសួរសុខទុក្ខកម្លាំងវរសេនាតូចអន្តរាគមន៍២៨១ ដែលត្រូវចេញសហការ ការពារ ទប់ស្កាត់ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២**ក្រុមមន្ត្រីបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារក្នុងពិធី Juneteenth នៅឧទ្យានរដ្ឋតិចសាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មានលើកដំបូង ស្តីពីការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**រាជរដ្ឋាភិបាលសម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”**សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្កាស និងអគ្គិភ័យ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ស្ពានអាកាសភ្លោះចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងក្លាយជាផ្លូវដឹកជញ្ជូនឡូជីស្ទីក

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់លម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់ឧបនាយករដ្ឋមន្ត្រី វៀតណាម

ភ្នំពេញ៖ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងគណៈប្រតិភូអមនៃប្រទេសទាំងពីរ។

នាឱកាសជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានរំលេចឡើងរួមគ្នាអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល បើទោះបីពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ និងមិនប្រាកដប្រជាក៏ដោយ។

បន្ថែមពីនេះភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់លម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Lee Minh Khai ផងដែរ ដោយគម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។

ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។

ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។ ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។

បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការបង្ហាញទិន្នន័យជាក់លាក់ ភាគីគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយសង្ឃឹមថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង