**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

សូមជម្រាបថា វេទិកាទឹកពិភពលោកបានបង្កើតឡើងដោយក្រុមប្រឹក្សាទឹកពិភពលោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីសម្រេចបាននូវការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា ដោយការលើកកម្ពស់កិច្ចសហការ ការច្នៃប្រឌិត និងការប្ដេជ្ញាចិត្តពីភាគីពាក់ព័ន្ធនៅទូទាំងពិភពលោក។ ចាប់តាំងពីឆ្នាំ១៩៩៧មក វេទិកាទឹកពិភពលោក បានប្រារព្វធ្វើឡើងរៀងរាល់៣ឆ្នាំម្តង និងបានក្លាយជាវេទិកាអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកក្នុងវិស័យទឹកដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចម្រុះ ហើយនៅឆ្នាំ២០២៤ នេះ វេទិកាទឹកពិភពលោកលើកទី១០ បានប្រព្រឹត្តទៅក្រោមមូលបទ «ទឹកដើម្បីភាពចម្រុងចម្រើនរួមគ្នា»។

លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានអញ្ជើញបើកវេទិកាទឹកពិភពលោកលើកទី១០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាទឹកពិភពលោកនិងប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ និងមានការចូលរួមពីបណ្តាប្រមុខរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ អាជ្ញាធរក្នុងតំបន់ អង្គការអន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងអ្នកតំណាងចូលរួមពីគ្រប់តំបន់ និងគ្រប់កម្រិត ចំនួន ១០៥ ប្រទេស សរុបប្រមាណជាង ១ម៉ឺននាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយដៃគូមួយចំនួនដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងស្វែងរកការគាំទ្រលើការអភិវឌ្ឍវិស័យធានធានទឹក និងឧតុនិយមនៅកម្ពុជា រួមមាន៖ ១)កិច្ចពិភាក្សាទ្វេភាគីជាមួយលោក Hon Patrick Gorman រដ្ឋមន្ត្រីជំនួយរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាសមាជិកសភាតំបន់Perth និង ២)កិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយតំណាងធនាគារពិភពលោក លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងលោក Saroj Kuma Jha នាយកផ្នែកទឹកសាកលនៃធនាគារពិភពលោក។

គួរបញ្ជាក់ថា វេទិកាទឹកពិភពលោកលើកទី១០ ផ្តោតលើប្រធានបទរងចំនួនប្រាំមួយ៖ ទី១)សុវត្ថិភាពទឹក និងវិបុលភាព ទី២)ទឹកសម្រាប់មនុស្ស និងធម្មជាតិ ទី៣)ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទី៤)កិច្ចសហប្រតិបត្តិការ និងការទូតជលសាស្រ្ត ទី៥)នវានុវត្តន៍ហិរញ្ញវត្ថុសម្រាប់ទឹក និងទី៦)ចំណេះដឹង និងការច្នៃប្រឌិត៕

អត្ថបទដែលជាប់ទាក់ទង