កូនប្រុសសម្តេចធិបតី ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក
ភ្នំពេញ៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក។
យោងតាមវិញ្ញាបនប័ត្រ ដែលចេញដោយអ្នកគ្រប់គ្រងកម្មវិធីប្រកួតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យា «CARIBOU» នេះ មានអ្នកចូលរួមប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកប្រមាណ ១៧៣០នាក់។
ជាលទ្ធផលកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១។ នេះមិនមែនជាលទ្ធផលលើកដំបូងនោះទេ កន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងពីកម្មវិធីប្រកួតនេះផងដែរ ៕