**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព្រះករុណព្រះមហាក្សត្រ ចំណាយព្រះកាយប្រមាណ២០ឆ្នាំ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌

ភ្នំពេញ៖ ខណៈពេលដែលប្រជានុរាស្រ្ត អ្នកនយោបាយ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិកំពុងតែនាំគ្នាក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា។

សមិទ្ធផលសំខាន់ៗដែលព្រះអង្គបានលះបង់ដើម្បីប្រជាជាតិ និងប្រជានុរាស្រ្តរបស់ព្រះអង្គ។

ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងព្រះបរមរាជសម្បត្តិអស់រយៈពេលប្រមាណជា២០ឆ្នាំកន្លងមកនេះ ព្រះករុណាជីវិតតម្កល់លើត្បូង ព្រះអង្គគឺជានិមិត្តរូបនៃសន្តិភាព ឯកភាពជាតិ និងការបង្រួបបង្រួមជាតិ។ បន្ទាប់ពីប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជីវិតរបស់ព្រះអង្គបានឆ្លងកាត់ព្យុះភ្លៀង និងរបត់នយោបាយជាច្រើន ដោយរួមមានតាំងពីការដណ្តើមឯករាជ្យពីអាណានិគមនិយមបារាំង ដែលព្រះបិតារបស់ព្រះអង្គបានដឹកនាំសម្រេចបាននៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ការធ្វើរដ្ឋប្រហារទម្លាក់ព្រះបិតារបស់ព្រះអង្គនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលបណ្តាលឱ្យព្រះអង្គត្រូវបែកបាក់ពីព្រះរាជវង្សានុវង្ស ដោយរួមទាំងការឃុំឃាំងនៅក្នុងព្រះបរមរាជវាំងដោយរបបខ្មែរក្រហម នៅក្នុងឆ្នាំ១៩៧៧ ហើយក្រោយមក ព្រះអង្គក៏បានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំងជាមួយ ព្រះបិតា ព្រះមាតា ហើយបន្តរស់នៅដោយនិរទេសព្រះកាយ រហូតដល់កម្ពុជាបានស្រុះស្រួលនយោបាយពីគ្រប់ភាគី តាមកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ រហូតដល់ការបោះឆ្នោតនៅក្នុងឆ្នាំ ១៩៩៣ ហើយប្រកាសប្រទេសកម្ពុជាជាព្រះរាជាណាចក្រកម្ពុជាទី២ ឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដាក់រាជ្យសម្បត្តិនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។

ក្នុងនាមជាព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនកាន់អំណាច ព្រះអង្គបានគង់ជាម្លប់ ដល់ប្រជានុរាស្ត្រគ្រប់រូប។ ព្រះអង្គតំណាងឱ្យការឯកភាពជាតិ និងសាមគ្គីភាព ហើយបានបំពេញព្រះរាជតួនាទីយ៉ាងសកម្មក្នុងព្រះរាជសកម្មភាពមនុស្សធម៌។

ព្រះអង្គជាបង្គោលនៃទំនៀម ទម្លាប់ប្រពៃណី ជាម្លប់របស់ប្រជានុរាស្រ្ត បំពេញព្រះរាជកិច្ចមនុស្សធម៌ និង ជាអត្តសញ្ញាណជាតិ។ ក្នុងន័យនេះ ព្រះអង្គទ្រង់ មាន តួនាទី សំខាន់ ជា អ្នក ថែរក្សា មរតក ជាតិ និង ជា តំណាងឱ្យរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
គ្រប់កាយវិការ គ្រប់សកម្មភាព ព្រះអង្គតែងតែលើកកម្ពស់ភាពសុខដុមរមនាក្នុងចំណោមសហគមន៍ចម្រុះរបស់កម្ពុជា ជាពិសេសនៅក្នុងពិភពលោកដែលកំពុងតែស្ថិតនៅក្នុងបរិបទ នៃការប្រកួតប្រជែង និងចរន្តនៃការពង្រឹងពហុភាគីនិយម។

ព្រះករុណា តែងតែយកចិត្តទុកដាក់បំផុតចំពោះបញ្ហាសុខុមាលភាពសង្គម និងបុព្វហេតុមនុស្សធម៌។ ព្រះរាជសកម្មភាពទាំងនេះបានបង្ហាញថា ព្រះអង្គជាក្សត្រដែលមានព្រះទ័យ យកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា តាមរយៈការជួយឧបត្ថម្ភ គំនិតផ្តួចផ្តើមសប្បុរសធម៌ផ្សេងៗ និងការចូលរួមផ្ទាល់ខ្លួនជាមួយ ជនក្រីក្រ ដែលបង្ហាញពីឧត្តមគតិនៃក្តីមេត្តា និងសាមគ្គីភាព។

មកដល់ពេលនេះ គេដឹងថា ព្រះអង្គបានបរិច្ចាកព្រះរាជទ្រព្យសម្បត្តិរបស់ទ្រង់នៅក្នុងការកសាងសាលារៀន អាគារមន្ទីរពេទ្យបេះដូង មជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យមហារីក រួមទាំងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ព្រះករុណាក៏ជាព្រះមហាក្សត្រដែលយកចិត្តទុកដាក់ចំពោះវិស័យអប់រំ និង អភិរក្សវប្បធម៌ ហើយតែងតែបង្ហាញនូវភាពស្និទស្នាលនឹងប្រជានុរាស្រ្តរបស់ព្រះអង្គ ដោយមិនមានការរើសអើង។

សរុបសេចក្តីមកនៅក្នុងរយៈពេលប្រមាណជា ២០ឆ្នាំមកនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ជានិមិត្តរូប និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តរបស់ទ្រង់ ដោយចាត់ទុកសុខទុក្ខរបស់រាស្រ្ត គឺជាសុខទុក្ខរបស់ព្រះអង្គ។ ព្រះរាជវត្តមានរបស់ព្រះអង្គ ជាសក្ខីភាពបញ្ជាក់ពីគ្រឹះដ៏រឹងមាំនៃរបបរាជាធិបតេយ្យនៅក្នុងសម័យឌីជីថល និងបដិវត្តន៍កម្មសង្គមដ៏ស្មុគស្មាញ។

ស្ថិតនៅក្រោមបរិបទនយោបាយ និងសង្គម នៅក្នុងចរន្តសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ទូលបង្គំយើងខ្ញុំសូមឆ្លៀតយកឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧១ យាងចូល៧២ ព្រះវស្សា សូមលើកព្រះហត្ថប្រណមបួងសួងដល់គុណព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោក និង ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ដើម្បីគង់ជាម្លប់ដ៏សុខដុមរមនាសម្រាប់ប្រជានុរាស្រ្តខ្មែរទៅអនាគតដោយមាន សន្តិភាព វិបុលភាព និងឯកភាពប្រកបដោយថាមវន្ត៕

អត្ថបទដែលជាប់ទាក់ទង