**កម្លាំងនគរបាលចាប់បានទាំងខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់នៅខណ្ឌដូនពេញ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការដាក់បណ្តាញទឹកសម្រាប់កាត់បន្ថយកម្តៅសីតុណ្ហភាពនៅតាមសាលាមតេ្តយ្យទូទាំងខេត្តបន្ទាយមានជ័យ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីជំនាញខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ប្រកបដោយប្រសិទ្ធភាព**សមយុទ្ធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​«អៀន​ខ្មាស»​របស់​លោក​ខាង​លិច​គឺ​ក្រុង​ម៉ូស្គូ**លោក ពូទីន ស្បថចូលកាន់តំណែងនៅវិមានក្រឹមឡាំង**លោក Modi បោះឆ្នោត ខណៈដំណាក់កាលបន្ទាប់នៅក្នុងការបោះឆ្នោតឥណ្ឌាចាប់ផ្តើម**រដ្ឋអាហ្រ្វិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយរុស្ស៊ី**EU ស្នើ​ជម្រើស​ថ្មី​ដើម្បី​ទាញ​ប្រាក់​រុស្ស៊ី**សមាជិកសភាចក្រភពអង់គ្លេសបន្ទោសប្រទេសចិនចំពោះការបំពានទិន្នន័យ MOD**ចៅក្រម​ប៉ូឡូញ​ដែល​រត់គេច​ខ្លួន​បាន​បដិសេធ​ការ​កំពប់​អាថ៌កំបាំង​ជាតិ**សមាជិកសភារុស្ស៊ីស្នើសេវាណាត់ជួបដែលគ្រប់គ្រងដោយរដ្ឋ**នីហ្សេរីយ៉ា បដិសេធផែនការធ្វើមូលដ្ឋានទ័ពអាមេរិក និងបារាំង**បារាំង និងចិន អំពាវនាវឱ្យមានរដ្ឋប៉ាឡេស្ទីន**ទេសរដ្ឋមន្ត្រីលី ធុជ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មការការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ នៃអនុសញ្ញាអូតាវ៉ា ដើម្បីពង្រឹងបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា**ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី នឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត**អភិបាលខណ្ឌឬស្សីកែវ ព្រមាននិងហាមមិនអនុញាតក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន**ទូតអាមេរិកចប់អាណត្តិប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង អាមេរិក-កម្ពុជា

សម្តេចតេជោ៖ ឧកញ៉ា និងអ្នកឧញ៉ា បានចូលរួមចំណែកកសាងសាលារៀន និងសមិទ្ធផលជាច្រើនសម្រាប់ប្រជាជន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ស្រះទឹក និងទីអារាមជាដើម សុទ្ធតែមានការចូលរួមពីសប្បុរសជនជាឧកញ៉ា ឬអ្នកឧកញ៉ា។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សាលារៀននៅទូទាំងប្រទេស ស្ទើរតែពាក់កណ្តាលជាសាលាដែលជួយដោយសប្បុរសជន ជាឧកញ៉ា ឬអ្នកឧកញ៉ា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចូលរួមពីសំណាក់ក្រុមអ្នកឧកញ៉ា ឧកញ៉ា បានជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់ឱកាសដល់ប្រទេសកម្ពុជា មានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អស់លោកបានដើរតួនាទីយ៉ាងច្រើននោះគឺសិល្បះនៃការចែករំលែកដែលអស់លោកបាននឹងកំពុងធ្វើ សម្តេចលើកយកចំណុចខ្លះមកនិយាយសាលារៀននៅទូទាំងប្រទេស ស្ទើរតែពាក់កណ្តាលជាសាលារៀនដែលចូលរួម កសាងដោយសប្បុរសជនកម្ពុជា នេះជាចំណិតពិសេសនៃអ្នកមានទ្រព្យសម្បត្តិ ឬអ្នកឧកញ៉ា និងឧកញ៉ាបច្ចុប្បន្ន ដែលបានចូលរួមកសាងយ៉ាងច្រើនទាក់ទិននឹងវិស័យអប់រំ ដែលកំពុងធ្វើការបណ្តុះបណ្តាល ប្រជាជនរាប់លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាជាការឆោតល្ងង់ហើយមានចរិកបំផ្លិចបំផ្លាញដែលកអ្នកមានធ្វើជាសត្រូវ។ ហើយសម្តេចតែងតែអំពាវានាវដល់អ្នកទាំងអស់គ្នាចូលរួមកសាង នូវអ្វីដែលជាសមិទ្ធផលនៃសង្គមជាតិ នៅក្នុងដំណាក់កាលដែលកម្ពុជា ខ្វះសាលារៀន សប្បុរសជនបានចូលរួមយ៉ាងច្រើនលើការកសាងសាលារៀន ហើយអ្នកដែលចូលរួមកសាងសាលារៀនទាំងនោះក៏បានទទួលតួនាទីជាឧកញ៉ា ឬអ្នកឧកញ៉ា។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានសមិទ្ធផលជាច្រើនទៀតរួមមានជាផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ស្រះទឹក និងទីអារាមជាដើម សុទ្ធតែមានការចូលរួមពីសប្បុរសជនជាឧកញ៉ា ឬអ្នកឧកញ៉ា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រុមឧកញ៉ា អ្នកឧកញ៉ា បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាល ហើយសមិទ្ធផលទាំងអស់នោះបានឱ្យ បម្រើឱ្យសង្គមជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅពេលមានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសពេលមានជំងឺកូវីដ១៩ តើអ្នកមាននៅស្រុកខ្មែរធ្វើយ៉ាងណា? ថវិកាប្រមាណជិត២០០លានដុល្លារ ត្រូវបានចូលរួមពីសប្បុរសជន ដើម្បីជួយដោះស្រាយបញ្ហាក្នុងសង្គម។ ខណៈបើបើធៀបជាមួយប្រទេសអ្នកមាន គេមានអ្នកមានធនធានច្រើនណាស់ តែការចូលរួមមិនដូចនៅកម្ពុជានោះទេ ៕

អត្ថបទដែលជាប់ទាក់ទង