**កម្លាំងនគរបាលចាប់បានទាំងខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់នៅខណ្ឌដូនពេញ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការដាក់បណ្តាញទឹកសម្រាប់កាត់បន្ថយកម្តៅសីតុណ្ហភាពនៅតាមសាលាមតេ្តយ្យទូទាំងខេត្តបន្ទាយមានជ័យ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីជំនាញខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ប្រកបដោយប្រសិទ្ធភាព**សមយុទ្ធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​«អៀន​ខ្មាស»​របស់​លោក​ខាង​លិច​គឺ​ក្រុង​ម៉ូស្គូ**លោក ពូទីន ស្បថចូលកាន់តំណែងនៅវិមានក្រឹមឡាំង**លោក Modi បោះឆ្នោត ខណៈដំណាក់កាលបន្ទាប់នៅក្នុងការបោះឆ្នោតឥណ្ឌាចាប់ផ្តើម**រដ្ឋអាហ្រ្វិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយរុស្ស៊ី**EU ស្នើ​ជម្រើស​ថ្មី​ដើម្បី​ទាញ​ប្រាក់​រុស្ស៊ី**សមាជិកសភាចក្រភពអង់គ្លេសបន្ទោសប្រទេសចិនចំពោះការបំពានទិន្នន័យ MOD**ចៅក្រម​ប៉ូឡូញ​ដែល​រត់គេច​ខ្លួន​បាន​បដិសេធ​ការ​កំពប់​អាថ៌កំបាំង​ជាតិ**សមាជិកសភារុស្ស៊ីស្នើសេវាណាត់ជួបដែលគ្រប់គ្រងដោយរដ្ឋ**នីហ្សេរីយ៉ា បដិសេធផែនការធ្វើមូលដ្ឋានទ័ពអាមេរិក និងបារាំង**បារាំង និងចិន អំពាវនាវឱ្យមានរដ្ឋប៉ាឡេស្ទីន**ទេសរដ្ឋមន្ត្រីលី ធុជ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មការការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ នៃអនុសញ្ញាអូតាវ៉ា ដើម្បីពង្រឹងបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា**ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី នឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត**អភិបាលខណ្ឌឬស្សីកែវ ព្រមាននិងហាមមិនអនុញាតក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន**ទូតអាមេរិកចប់អាណត្តិប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង អាមេរិក-កម្ពុជា

សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រែកជីកហ្វូណន-តេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ ហើយគម្រោងព្រែកជីកហ្វូណន-តេជោ មិនត្រឹមតែធ្វើឱ្យរីកចម្រើន នៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកចេញទៅសមុទ្រ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនឹងបង្កការទាក់ទាញ ក្រុមអ្នកវិនិយោគិន មកបណ្តាក់ទុននៅកម្ពុជា។ បន្ថែមពីនេះអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា នឹងបង្កើនការវិនិយោគបន្ថែមទៀត ដោយសារស្ថានភាពងាយស្រួលនៃការដឹកជញ្ជូន។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនចាំបាច់បង់ថ្លៃបន្ថែម ដែលយើងធ្លាប់តែបាន និងកំពុងបង់ជូនទៅវៀតណាម ដែលម្តងថ្លៃប៉ុណ្ណេះ ម្តងថ្លៃប៉ុណ្ណោះ យើងនៅតែប្រើកំពង់ផែវៀតណាម នូវមុខទំនិញណាដែលត្រូវឆ្លងកាត់អន្តរជាតិ ប៉ុន្តែ ឆ្លងកាត់ប្រទេសគេវាត្រូវតែបង់ថ្លៃ នៅមិនទាន់គិតអំពីថ្ងៃណាគេស្រួលចិត្ត គេផ្តល់ឱ្យយើងងាយស្រួលទៅ ថ្ងៃណាមិនស្រួលចិត្តក៏វាពិបាក ហើយរឿងនេះវាមានប្រវត្តិតាំងពីសម្តេច ព្រះនរោត្តម សីហនុ ហេតុអ្វីបានជាព្រះអង្គទៅខិតខំកសាងកំពង់ផែនៅខេត្តព្រះសីហនុ ដោយវាលំបាកពេកពេលនោះ មានការមិនត្រូវគ្នា អ៊ឹចឹងច្រមុះកម្ពុជា អត់មានច្រមុះដកទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កសាងព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យកម្ពុជា មានច្រមុះដកផ្នែកដឹកជញ្ជូនផ្លូវទឹក ប៉ុន្តែការដឹកជញ្ជូនទំនិញមួយចំនួនពីកម្ពុជា ឆ្លងកាត់វៀតណាម ក៏ត្រូវបង់ថ្លៃដល់វៀតណាម ក៏ប៉ុន្តែ ចំណែកណាដែលត្រូវដឹកចេញទៅសមុទ្រផ្ទាល់ កម្ពុជាត្រូវតែធ្វើ។

សម្តេចតេជោ បានសង្កត់ធ្ងន់ចំពោះការគម្រោងជីកព្រែកជីកហ្វូណន-តេជោ ថា សម្តេចត្រូវតែនិយាយការពិតហើយសូមឱ្យអ្នកណាក៏ដោយយកប៊ិចកត់ត្រាឱ្យបានច្បាស់នូវសម្តីរបស់ខ្ញុំនៅទីនេះ កុំបំភ្លៃនូវសម្តីរបស់សម្តេច។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការបង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទះក្រឡាគ្នាទាំងផ្លូវទឹក និងផ្លូវគោករបស់កម្ពុជា ដែលបង្កើតនូវភាពងាយស្រួលសម្រាប់ប៉ែកនិរតីនៃប្រទេសកម្ពុជា បន្ថែមលើពីនេះទំនិញរបស់កម្ពុជា មកពីគ្រប់កន្លែងទូទាំងប្រទេសអាចចូលទៅតាមច្រកទឹកព្រែកជីកហ្វូណនតេជោ ៕ 

អត្ថបទដែលជាប់ទាក់ទង