**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឯកឧត្តម គួច ចំរើន និងលោកជំទាវ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅស្រុកស្ទឹងហាវ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយក្មួយៗដែលពាក់ព័ន្ធនឹងសារធាតុញៀននៅមជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្តម្ភជូនមជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ដោយមានការចូលរួមពីបងប្អូនសប្បុរសជន អំណោយទាំងនេះ ដើម្បីជួយដោះសម្រួលដោះស្រាយការខ្វះខាតនៅក្នុងមជ្ឈមណ្ឌល។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ដែលបានយកចិត្តទុកដាក់ក្នុងការបន្សាបដល់អ្នកញៀនគ្រឿងញៀននៅក្នុងមណ្ឌល ម្យ៉ាងទៀតការមកកាន់ទីនេះមិនទាន់ពេលចូលឆ្នាំក៏ពិតមែន តែការនាំយកអំណោយមកកាន់ទីនេះ ដើម្បីជួយដោះស្រាយកាខ្វះខាតក្នុងមជ្ឈមណ្ឌល។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកញៀនគ្រឿងញៀននៅទីនេះបានល្អ សូមបន្តការខិតខំធ្វើការបណ្តុះបណ្តាលបន្តែមទៀត និងបានស្នើឱ្យមជ្ឈមណ្ឌលពិចារណា ពិនិត្យមើលអ្នកដែលបានបន្សាបគ្រឿងញៀន ដើម្បីធ្វើសមាហរណកម្មពួកគាត់ឱ្យទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ ហើយអ្នកដែលបន្សាបរួចហើយ ត្រូវបេ្តជ្ញាចិត្តថា មិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងការបេ្តជ្ញាកុំមកទីនេះម្តងទៀត។

ទន្ទឹមនោះយើងត្រូវគ្រប់គ្រងប្រព័ន្ធទិន្នន័យអ្នកញៀនគ្រឿងញៀនឱ្យបានកាន់តែល្អ។ ចំពោះអ្នកបន្សាបហើយដែលធ្វើសមាហរណកម្មទៅភូមិ ឃុំ ស្រុក យើងក៏ត្រូវតាមដានរយៈពេល១ ឬ២ខែ ធ្វើតេស្តិ៍រកសារធាតុញៀនម្តង ដើម្បីធានាថាបងប្អូនដែលបានធ្វើសមាហរណកម្មរួចហើយ មិនវិលត្រឡប់មកកាន់ទីនេះទៀតទេ។

ចំពោះបងប្អូនដែលបានធ្វើសមាហរណកម្មវិលទៅក្នុងសហគមមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវធ្វើការគ្រប់គ្រងតាមដានជាប់ជាប្រចាំ ឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ និងខ្លួនផ្ទាល់។ ទាក់ទងនឹងការគ្រប់គ្រងបងប្អូនអ្នកញៀនគ្រឿងញៀន បន្សាបគ្រឿងញៀន គឺចង់ឱ្យបងប្អូនធ្វើការបន្សាបគ្រឿងញៀននៅទីនេះ ដើម្បីវិលត្រឡប់ទៅសហគមវិញ ព្រោះផលប៉ះពាល់ដោយសារគ្រឿងញៀនមានដូចជា ទី១.បាត់បង់លុយកាក់ ២.សុខភាពរបស់បងប្អូនផ្ទាល់ ៣.សេចក្តីថ្លៃថ្នូរ ៤.ការប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក បន្តសកម្មភាពត្រួតពិនិត្យអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ដូច្នេះយើងត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន ព្រមទាំងបានធ្វើការណែនាំឱ្យមជ្ឈមណ្ឌលដាំដើមឈើ ដើម្បីបរិស្ថានកាន់តែល្អបន្ថែមទៀត។ ចំពោះបងប្អូនដែលត្រូវធ្វើសមាហរណកម្មវិលទៅសហគមវិញអាចធ្វើការងារនៅកសិដ្ឋាន ឬរោងចក្ររបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ឬអាចទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនៅក្នុងខេត្តព្រះសីហនុ ដែលត្រូវការកម្លាំងពលកម្មជាច្រើន។

ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀនមានដូចជា៖ គ្រឿងឧបភោគបរិភោគ និងថវិការ ១០លានរៀល ជូនមន្ត្រី បុគ្គលិក ៥១នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល ស្រាបៀរ ៣០កេស ទឹកក្រូច ៣០កេស នំធុងជាតិ ៦១កេស នំបុ័ងបាក់យ៉ុង ៧០០ដើម។ សណ្ឋាគារ តុងហូរ រីហ្សត អង្ករ ១០តោន ក្រុមហ៊ុន ជីងឆាយ៥ អង្ករ ១០តោន កាស៊ីណូ DV អង្ករ ១០តោន ធនាគារ ផេនដាបេង អង្ករ ១០តោន ទឹកត្រី ២០០យួរ ទឹកស៊ីអ៊ីវ ២០០យួរ ទឹកសុទ្ធ ២០០កេស និងមីម៉ាម៉ា ២០០កេស និងទឹកបរិសុទ្ធ ២០០កេស៕

អត្ថបទដែលជាប់ទាក់ទង