ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រតិភូកម្ពុជា អញ្ជើញទស្សនកិច្ចទីក្រុង Zollikofen
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចទីក្រុង Zollikofen និងជួបពិភាក្សាជាមួយ លោក Daniel Bichsel អភិបាលក្រុង Zollikofen សមាជិកសភារដ្ឋប៊េន និងជាប្រធានសមាគមទីក្រុងនៃរដ្ឋប៊េន ៕