**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អង្គការទឹកស្អាត ១០០១ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការផ្ដល់សេវាទឹកស្អាតជូនពលរដ្ឋនៅតំបន់ជនបទ

ភ្នំពេញ៖ អង្គការទឹកស្អាត ១០០១ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត ក្នុងការផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ជាពិសេសផ្តល់ជូនទឹកបរិសុទ្ធប្រកបដោយគុណភាព ស្តងដារបច្ចេកទេសកម្រិតអន្តរជាតិ ជូនដល់សិស្សានុសិស្សតូចៗដែលកំពុងសិក្សាថ្នាក់បឋមសិក្សាដោយឥតគិតថ្លៃ។

ការចូលរួមចំណែករបស់អង្គការទឹកស្អាត ១០០១ ជាមួយរាជរដ្ឋាភិបាលលើវិស័យទឹកស្អាតជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងទស្សនវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាទិសដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានកំណត់ថា ប្រជាពលរដ្ឋនៅជនបទទទួលបានសេវាទឹកស្អាតឱ្យបាន ៩០% និងនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនប ទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

អង្គការទឹកស្អាត ១០០១ បានសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលនេះ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋតាមរយៈសង់ស្ថានីយ៍ផលិតទឹកស្អាត ដោយប្រើប្រាស់ធុងចំណុះ ២០លីត្រ លក់ជូនប្រជាពលរដ្ឋមានតម្លៃសមរម្យ។ អង្គការទឹកស្អាត ១០០១ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ១លាននាក់ ក្នុងខេត្តគោលដៅទាំង ១៨ខេត្ត ជាមួយនេះអង្គការគ្រោងនឹងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតឱ្យបាន ៤០០កន្លែង ដើម្បីរំដោះប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ប្រមាណជាង ១លាននាក់។

បើតាមលោក ទិត្យ លីស៊រ័ ជាមន្ត្រីបណ្តុះបណ្តាល និងជ្រើសរើសសហគ្រិនរបស់អង្គការទឹកស្អាត ១០០១ បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៤នេះ អង្គការបានពង្រីកទីតាំងស្ថានីយទឹកស្អាតបានចំនួន ៣៣២ទីតាំងហើយ ដោយក្នុងនោះស្ថានីយចម្រុះទឹកស្អាត គឺមានទីតាំងនៅក្បែរសាលារៀនកម្រិតបឋមសិក្សា។ បន្ថែមពីនេះ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កម្រិតបឋមសិក្សា ក៏ទទួលបានការញាំទឹកបរិសុទ្ធ O-WE ដែលមានគុណភាពខ្ពស់តាមបច្ចេកទេសមកពីប្រទេសបារាំងផងដែរ។
មន្ត្រីបណ្តុះបណ្តាលរូបនេះ បានលើកឡើងថា៖ «ប្រភពទឹកដែលយកមកបន្សុទ្ធមានចំនួន២ប្រភេទ គឺទឹកបានមកពីលើដី (ស្រះ ទំពាំង អូរ ស្ទឹង) និងទី២ ប្រភពទឹកក្រោមដី (ទឹកអណ្តូង) សម្រាប់ប្រភពទឹកត្រូវឆ្លងកាត់កាតត្រួតពិនិត្យយ៉ាងល្អិតល្អន់តាមលក្ខណៈបច្ចេកទេស សម្រាប់អង្គការ ១០១ មិនមែនមានតែទីតាំងមួយនោះទេ យើងមានរហូតទៅដល់ ៣៣២ទីតាំងហើយ មានចំនួន១៨ខេត្ត ដែលគម្រោងអនុវត្តន៍ ក្នុងនោះអ្នកដែលទទួលផលពីទឹកបរិសុទ្ធ O-WE មានចំនួន១លាននាក់ ក្នុងនោះ៣៧ម៉ឺននាក់ ជាសិស្សសាលាបឋមសិក្សា ហើយផ្តល់ទឹកបរិសុទ្ធជូនសាលាគឺមិនគិតថវិកាពីសាលានោះទេ»។
លោក ទិត្យ លីស៊រ័ បានបន្តថា សម្រាប់ទឹកបរិសុទ្ធ O-WE នេះត្រូវបានផ្តល់ជូនសាលាកម្រិតបឋមសិក្សាចំនួន៣៣២ទីតាំង ហើយក្នុងមួយសាលារៀន ចំនួន ៣០ធុង ក្នុងមួយធុងមានចំណុះ២០លីត្រ ក្នុង១ថ្ងៃ។ ក៏ប៉ុន្តែ សម្រាប់ការបែងចែកទឹកបរិសុទ្ធដល់សាលារៀននេះក៏ត្រូវកំណត់ជាក់ស្តែងលើបរិមាណនៃការចែកចាយទឹកបរិសុទ្ធនេះទៅកាន់អតិថិជនផងដែរ មានន័យថាប្រសិនបើទីតាំងណាមួយលក់បានច្រើននោះសាលារៀននឹងទទួលបានទឹកបរិសុទ្ធញាំកាន់តែច្រើនជាដើម។

«យើងផ្តោតសំខាន់ផ្តល់ទឹកសុវត្ថិភាពជូនប្រជាជន យើងអត់ផ្តោតសំខាន់ទៅលើតម្លៃនោះទេ យើងអត់ខ្វល់នឹងការប្រកួតប្រជែងនោះតម្លៃនោះទេ យើងមានការចុះបញ្ជីត្រឹមត្រូវ ទឹកបរិសុទ្ធ O-WE ជាទឹកសហគមន៍ ដូច្នេះអាជ្ញាធរ និងប្រជាពលរដ្ឋជាម្ចាស់ស្ថានីយចម្រុះទឹកបរិសុទ្ធរបស់យើងនេះហើយ»។ នេះជាការលើកឡើងបន្ថែមរបស់លោក លីស៊រ័។
ដោយឡែកសម្រាប់តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប បានលើកឡើងថា មន្ទីរបានគាំទ្រពេញទំហឹងជាមួយស្ថានីយ៍ផលិតទឹកបរិសុទ្ធ O-WE ស្ថិតនៅសាលាបឋមសិក្សាវត្តល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខណៈស្ថានីយចម្រុះទឹកស្អាតនេះគឺមានការគាំទ្រដោយគម្រោង CCCAC នៃក្រសួងបរិស្ថាន។

សម្រាប់ទឹកបរិសុទ្ធ O-WE នេះគឺមានអត្ថប្រយោជន៍ដល់សុខភាពអ្នកបរិភោគ មានតម្លៃសមរម្យ។
ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៃដំណើរទស្សនកិច្ចស្វែងយល់ចង្វាក់ផលិតកម្មទឹកបរិសុទ្ធ, អ្នកស្រី សយ សារ៉េត ជាសហគ្រិនផលិតទឹកបរិសុទ្ធ O-WE បានរៀបរាប់ មុននឹងចាប់យកអាជីពជាអ្នកចម្រុះទឹកបរិសុទ្ធសម្រាប់ចែកចាយនៅក្នុងមូលដ្ឋានឃុំត្រពាំងធំនេះ គាត់ប្រកបមុខរបរធ្វើជាកម្មករសំណង់ ប៉ុន្តែ ក្រោយពីទទួលបានបច្ចេកទេសផលិតទឹកបរិសុទ្ធពីអង្គការទឹកស្អាត ១០០១ មកលោកស្រីបានចាប់ផ្តើមជាជីពផលិតទឹកបរិសុទ្ធនេះជាង២ឆ្នាំ ដោយបានកែប្រែកម្រិតជីវភាពរបស់គ្រួសារអ្នកស្រីបានមួយកម្រិតផងដែរ។

អ្នកស្រី សយ សារ៉េត បានឱ្យដឹងថា នៅក្នុងមួយថ្ងៃស្ថានីយផលិតទឹកបរិសុទ្ធរបស់អ្នកស្រីមានលទ្ធភាពផលិតទឹកបាន ១០០ធុង ដែលមានចំណុះ២០លីត្រ សម្រាប់ការផលិតទឹកបរិសុទ្ធ O-WE នេះមិនមានការលំបាកនោះទេ ដោយសារតែមន្ត្រីជំនាញរបស់អង្គការទឹកស្អាត ១០០១ ជាត្រួតពិនិត្យដោយផ្ទាល់ចំពោះបញ្ហាបច្ចេកទេសផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង