**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

នគរបាលបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរឆក់វាយប្លន់យកម៉ូតូបាន៦នាក់ និងបន្តចាប់ខ្លួនបក្ខពួកបន្ថែមទៀតនៅក្រុងតាខ្មៅ

ភ្នំពេញ៖ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបង្ក្រាបចោរឆក់វាយប្លន់យកម៉ូតូបាន៦នាក់ និងកំពុងតាមចាប់ចាប់ខ្លួនបក្ខពួក ដែលរត់គេចខ្លួនជាបន្តបន្ទាប់ទៀត។

កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខណៈជនរងគ្រោះបានជិះម៉ូតូចេញពីហូបអីជាមួយមិត្តភក្រ័នៅម្តុំក្រោយវាំង ហើយជិះតាមផ្លូវ២១ ដើម្បីត្រឡប់ទៅផ្ទះវិញ​ លុះជិះដល់ស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងទី៣ មុខមជ្ឈមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល០៨នាក់ ជិះម៉ូតូ០៤គ្រឿង បានជិះដេញតាមធាក់ម៉ូតូជនរងគ្រោះម៉ាក Honda Beat សេរី២០២៤ បណ្តាលឲ្យដួលម៉ូតូ ហើយបានដណ្តើមយកម៉ូតូពីជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។

លុះមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២និង០០នាទីយប់ ក្រុមជនសង្ស័យដដែលបាននាំគ្នាជិះម៉ូតូ៤គ្រឿងដេញវាយជនរងគ្រោះម្នាក់ទៀត នៅចំណុចតាមផ្លូវ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយដណ្តើមម៉ូតូម៉ាក Honda scoopy ពណ៌ស សេរី២០២៣ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។

លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវ និងឆែកកាំមេរ៉ាសុវត្ថិភាព និងឆែកមើល GPS ទើបដឹងថា ម៉ូតូរបស់ជនរងគ្រោះខាងលើនៅម្ដុំផ្ទះជួលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង ១៥និង២៧នាទីថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ គឹម សេង អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ អ៊ូ ពៅ អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ និងដកហូតម៉ូតូ០២គ្រឿង ម៉ាក Honda Scopy ពណ៌ស ពាក់ផ្លាកលេខ 1KR-5277 និងម៉ាក Honda Beat ពណ៌ក្រហម ពាក់ផ្លាកលេខ 1KJ-9240 (របស់ជនរងគ្រោះ)។

ដោយឡែកក្រុមជនសង្ស័យដែលបានធាក់ប្លន់ម៉ូតូពីជនរងគ្រោះទាំងពីរលើករួចមក គឺម៉ូតូម៉ាក Honda Beat បានលក់ឲ្យទៅឈ្មោះអ៊ូពៅ ក្នុងតម្លៃ៥០០ដុល្លារ រីឯម៉ូតូ Honda Scoopy ពណ៌ស សេរី២០២៤ បានលក់ឲ្យទៅឈ្មោះ ប៉េង គឹមសេង ក្នុងតម្លៃ៦០០ដុល្លារ ហើយក៏បានផ្លាស់ប្ដូរផ្លាកលេខម៉ូតូទាំងពីរម៉ាក Honda Beat និងម៉ូតូHonda Scoopy។

បន្ទាប់មកក៏បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូ យកមកសាកសួរ និងចាត់ការតាមនីតិវិធីតែម្តង៕

អត្ថបទដែលជាប់ទាក់ទង