**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា**សម្តេចធិបតី៖ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា គឺនាំផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងពលរដ្ឋខ្មែរ**សម្តេចធិបតី៖ ការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នឹងក្លាយទៅជាចលករមួយ ចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា**អ្នកនាំពាក្យ៖ សប្ដាហ៍មុន មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណជាង១ម៉ឺនសន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភារធារី នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចាត់ទុកនិយោជក ភាគីកម្មករ សហជីព រួមចំណែកសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱ្យមានសហគមន៍សុខសាន្ត**សម្តេចធិបតី៖ ជប៉ុន ជាប្រទេសផ្តល់ជំនួយច្រើនជាងគេ ក្នុងការស្តារនិងអភិវឌ្ឍកម្ពុជាឡើងវិញ បន្ទាប់ពីខ្ទេចខ្ទាំដោយសង្រ្គាមជាង ២ទសវត្សរ៍**សម្តេចធិបតី សង្ឃឹមថា ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជានឹងបន្តទទួលបានការវិនិយោគ ប្រភេទឧស្សាហកម្មជាច្រើនថែមទៀត**សម្ដេចធិបតី ខិតខំលើកទឹកចិត្ត ឲ្យក្រុមហ៊ុនវិនិយោគនានាចូលមកកម្ពុជា ខណៈរាជរដ្ឋាភិបាល ផ្ដល់ការអនុគ្រោះជាច្រើនតាមច្បាប់វិនិយោគថ្មី**វរសេនាតូចស៊ើបការណ៍ ត្រៀមកម្លាំង រថយន្ត ធុងទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់**សភាសម្ព័ន្ធសហជីពជាតិកម្ពុជារៀបចំកម្មវិធីអាហារសាមគ្គីក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋមន្ត្រីក្រសួងការងារដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ 1ឧសភា**សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់ឡេង ចាន់ណា ពាក់ព័ន្ធនិងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី**ឈាមម្នាក់ ជួយជីវិតម្នាក់ ផ្តល់ឈាមគឺសង្រ្គោះជីវិត**មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រៀមកម្លាំង រថយន្តធំ-តូច ស៊ីទែនទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់**ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ដោយអះអាងថាជាបញ្ហាបច្ចេកទេស រួមជាមួយ អាកាសធាតុឡើងកម្ដៅ**កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្មេងទំនេីងជិត៣០នាក់ ប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យនៅលើដងផ្លូវសាធារណៈ យកមកអប់រំណែនាំ**អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ**រដ្ឋបាលឃុំស្វាយរំពារ ចេញញាត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន**ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តទំនប់លោក ក្នុងខេត្តឧត្តរមានជ័យ


ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

សូមជម្រាបថា ប្រព័ន្ធធារាសាស្រ្តទំនប់លោកបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់និងមួយភាគទៀតពីជួរភ្នំដងរែក មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៨៨១ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។ ប្រព័ន្ធធារាសាស្ត្រនេះមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៩៥៣គ្រួសារ ក្នុងភូមិចំនួន៥ នៃសង្កាត់កូនគ្រៀល ក្រុងសំរោង។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះបានជួសជុលនិងស្តារឡើងវិញនៅឆ្នាំ២០១៥ ក្រោមហិរញ្ញប្បទានឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ចាប់ពីឆ្នាំ២០១៥ មក ប្រព័ន្ធធារាសាស្ត្រនេះ ពុំធ្លាប់ទទួលបានគម្រោងជួសជុល និងស្តារឡើងវិញនោះទេ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលគម្រោងការងារថែទាំខួបលើហេដ្ឋារចនាសម្ព័ន្ធទំាងមូលនៃប្រព័ន្ធធារាសាស្ត្រទំនប់លោក ដោយបានជួសជុលទំនប់ចំនួន២ខ្សែ ប្រវែង៣៣០០ម៉ែត្រ ប្រឡាយមេចំនួន២ខ្សែ ប្រវែង៥១៨០ម៉ែត្រ ជួសជុលសំណង់បង្ហៀរចំនួន១កន្លែងប្រវែង ១៥០ម៉ែត្រ ថែទាំសំណង់សិល្បការដែលមានស្រាប់រួមមាន សំណង់បង្ហៀរចំនួន១ កន្លែង សំណង់សិល្បការតូច-ធំចំនួន ៣០កន្លែង សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ២) បន្ថែមថ្មីចំនួន ១កន្លែង និងរៀបថ្មការពារជើងទេរទំនប់ប្រវែង ៣៥០ម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់លើការងារជួលជុលសំណង់ដី ការថែទាំសំណង់សិល្បការដែលមានស្រាប់ និងការសាងសង់សំណង់ថ្មីបន្ថែម ឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាប្រព័ន្ធនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង ៕

អត្ថបទដែលជាប់ទាក់ទង