**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ទទួលរថយន្តដល់ខេត្តគោលដៅចំនួន ៩ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ទទួលរថយន្តដល់ខេត្តគោលដៅចំនួន ០៩ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាដែលរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។

ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនក្នុងអង្គពិធីដូចជា៖

១.) ស្នើរដ្ឋបាលគោលដៅទាំង៩ គ្រប់គ្រងប្រើប្រាស់ និងថែរទាំរថយន្តដែលបានប្រគល់ទាំងនេះឱ្យបានល្អ និងចំគោលដៅនៃការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

២.) ស្នើឱ្យរដ្ឋបាលគោលដៅបន្តយកចិត្តទុកដាក់និងគាំទ្រដល់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាដល់រដ្ឋបាលក្រុង និងឃុំ សង្កាត់ ឱ្យដល់គោលដៅដើម្បីឱ្យរដ្ឋបាលទាំងនេះអនុវត្តសកម្មភាពនានានៃគម្រោងប្រកប ដោយប្រសិទ្ធភាព ភាពត្រឹមត្រូវតាមគោលការណ៍និងនីតិវិធីនៃការអនុវត្តគម្រោង។

៣.) ស្នើសុំឱ្យរដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់គោលដៅទាំងអស់ត្រូវពង្រឹងការទទួលខុសត្រូវ និងការអនុវត្តកិច្ចការដ៏មានសារៈសំខាន់នេះដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខភាពរបស់ស្ត្រី និងកុមារ ជាពិសេសគឺកុមារនេះតែម្ដង ដែលជាទំពាំងស្នង ឫស្សីនាពេលអនាគត។

៤.) ស្នើសុំឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយក្រសួងសុខាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ត្រូវផ្តល់ការគាំទ្រតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងនេះដើម្បីធានាឱ្យការអនុវត្តគម្រោងនេះទទួលបានលទ្ធផលនានាតាមការរំពឹងទុកនឹងអាចឈានដល់ការពង្រឹងការអនុវត្តគម្រោងនេះទៅរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេសផងដែរ និងស្នើសុំលេខាធិការដ្ឋានគ.ជ.អ.ប.ពិនិត្យលទ្ធភាពក្នុងការសិក្សាបទពិសោធនៃការអនុវត្តគម្រោងដើម្បីរៀបចំជាប្រព័ន្ធរបស់រដ្ឋាភិបាល សម្រាប់ការអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅពេលអនាគត។

គួរបញ្ជាក់ដែរថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជានេះមានគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់គុណភាពនៃសេវាអាហាររូបត្ថម្ភជាអាទិភាពសម្រាប់សុខុមាលភាពមាតា និងកុមារប្រកបដោយប្រសិទ្ធភាពសំដៅធានានិរន្តភាពនិងស័ក្តិសិទ្ធិភាព នៃការផ្ដល់ហិរញ្ញប្បទានសម្រាប់សេវាសុខភាពបន្តពូជ អាហារូបត្ថម្ភសម្រាប់មាតា និងកុមារព្រមទាំងចូលរួមកាត់បន្ថយអត្រាភាពក្រិនរបស់កុមារ នៅក្នុងខេត្តគោលដៅចំនួន០៩ ក្រុងស្រុកចំនួន ៦៦ និងឃុំ សង្កាត់ចំនួន ៤២០ និងភូមិចំនួន ២.៩០៥ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង