**មេទ័ពជើងគោក អមដំណើរ ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផលនាំយកនូវព្រះរាជអំណោយ ជូនក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហាន យោធភូមិភាគទី៥**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកស្អែក**ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ**ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចេញមុខបំភ្លឺភ្លាមៗ ហើយឲ្យគ្រប់ជ្រុងជ្រោយ បើមានការចោទប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ**សម្ដេចធិបតី បង្កើតកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្ដេច និងដោះស្រាយបញ្ចប់រាល់បញ្ហា ដែលនៅរាំងស្ទះដោះស្រាយមិនចេញ**ក្រុមគ្រូពេទ្យស័្មគ្រចិត្តបារាំង ចុះពិនិត្យព្យាបាលលើជំងឺ សើស្បែក កុមារ មនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនពលរដ្ឋចំនួន ១,២០០នាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ**ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**សម្តេចធិបតី៖ កុំអាលគិតរឿង ធ្វើរថភ្លើងល្បឿនលឿន ត្រូវធ្វើម៉េចឲ្យផ្លូវដែកដែលមានស្រាប់ប្រសើរឡើង ដើម្បីធានាការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ**សម្តេចធិបតី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត**ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ជូនអ៊ំស្រី សូរ ហៀង មានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ**អភិបាលរងខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៦៤៥ប័ណ្ណ ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម**ឧត្តមសេនីយ៍ទោ សោម ស៊ុន​ នាំយកថវិកាបេឡាមរណសង្គ្រោះ​ និងអំណោយរបស់សម្តេចធិបតី និង​លោក​ជំទាវ ​ឧបត្ថម្ភ​ជូនក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទសំបូរ**ពីថ្ងៃទី១-១០ ឧសភា សាំងធម្មតា១លីត្រ តម្លៃ៤.៤៥០រៀល និងម៉ាស៊ូត ៤.១០០រៀល**រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១.៧៤១ នាក់**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្ដីពីការអន្តរាគមន៍ជួយដល់ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ**អ្នកស្រុកអង្គរ នឹងប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នៅថ្ងៃទី២-៣ ខាងមុខនេះ**សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ

ក្រសួងបរិស្ថាន រៀបចំសហគមន៍ ទេសចរណ៍ខេត្តសៀមរាប ជួយការពារព្រៃឈើ និងសត្វព្រៃ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំទីតាំងកម្សាន្តនៅខេត្តសៀមរាប សម្រាប់ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មពីភ្ញៀវទេសចរ។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថា ការរៀបចំទីតាំងកម្សាន្ត និងបោះតង់ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាផ្នែកមួយនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមិនត្រឹមតែទប់ស្កាត់ បទល្មើសធនធានធម្មជាតិ សំដៅបង្កើនគម្របព្រៃឈើកម្ពុជាឱ្យបានចំនួន៦០ភាគរយ នៅឆ្នាំ២០៥០ ប៉ុន្តែក៏ជាផ្នែកមួយរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈរកចំណូលពីវិស័យ ទេសចរណ៍។

លោក ផាន់ ថុន ប្រធានសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងថា រៀបចំសហគមន៍ទេសចរណ៍ បានជួយបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការលក់ផលិតផលក្នុងសហគមន៍ ម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវទស្សនាព្រៃឈើធម្មជាតិ។

លោកថ្លែងថា «សក្តានុពលនៅសហគមន៍ព្រៃធំទីមួយ គឺកន្លែងមាត់ទឹកសម្រាប់ឱ្យភ្ញៀវជាតិ ឬអន្តរជាតិទៅកម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍ មានតំបន់ទីទួលបុរាណ ប្រាសាទបុរាណ និងតំបន់ទេសភាពទូទៅ ហើយប្រាសាទនីមួយៗដាច់ឆ្ងាយពីគ្នា នៅពេលដែលភ្ញៀវមកគាត់ចង់ដើរទស្សនាថ្មើរជើង គឺគាត់ត្រូវប្រើពេលចំនួនពីរ យប់ ហើយបើគាត់មិនចង់ស្នាក់នៅ គឺគាត់អាចកុម្មង់ម៉ូតូឌុបបាន ហើយបច្ចុប្បន្ននេះមានភ្ញៀវចាប់អារម្មណ៍ច្រើន»។

បើតាមការបញ្ជាក់របស់លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន៨កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីការពារពីការទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។

តំបន់ការពារធម្មជាតិទាំងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ តំបន់ការពារធម្មជាតិទាំងអស់នេះ មានផ្ទៃដីសរុបប្រមាណ២៨ម៉ឺនហិកតា ដែលត្រូវបានការពារ ថែរក្សា ដើម្បីនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង