**ប្រហិតចម្រុះ ៨០កេស និង១៦២ការ៉ុង ស្មើនឹង ៨,៦២០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងដុតបំផ្លាញចោល**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបតំណាងក្រសួងមហាផ្ទៃ ដើម្បីសួរសុខទុក្ខនិងចូលរួមរំលែកមរណទុក្ខ ចំពោះយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់**ឧត្តមសេនីយ៍ទោ សេង ធារិន ចូលរួមកិច្ចប្រជុំក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ លើកទី១ រវាងយោធភូមិភាគទី៥កម្ពុជា និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត**អតីតយុទ្ធជននៅខេត្តកំពង់ធំ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន**អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថាន CGTI សម្រាប់លុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែមេសា**ឯកឧត្តម សុខ ប្រសិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ ជំនួយការអគ្គនាយកវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសចិន**ឧត្តមអគ្គានុរក្ស.២ ហ៊ុន ខី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់របស់ពន្ធនាគារខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ក្រសួងអប់រំ ណែនាំស្តីពីការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា**ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការអនុវត្តការងារ និងផែនការបន្តរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្ស**ព្រឹកស្អែក! ទីស្តីការគណៈរដ្ឋមន្រ្តី និង World Bank នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស នៃប.ស.ស. ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម**២ថ្ងៃទៀតការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ សម្រាំងបេក្ខជនលើកទី១ នឹងមកដល់**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញលទ្ធផល នៃការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា**ក្រសួងព័ត៌មាន នឹង រៀបចំសន្និសីទសារព័ត៌មាន ដើម្បី ផ្សព្វផ្សាយ «របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នៅថ្ងៃស្អែក**ព្រះចៅស៊ុលតង់ នៃប្រទេស ប្រ៊ុយណេ នឹងយាងមកដល់កម្ពុជាយប់នេះ ដើម្បីសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលាខេត្តបន្ទាយមានជ័យ

មន្ទីរបរិស្ថានខេត្តសៀមរាបចូលរួមផ្សព្វផ្សាយវប្បធម៌ស្អាតរបស់កម្ពុជា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានចាត់តាំងក្រុមការងារប្រចាំការជា៥ក្រុម ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ស្អាតរបស់កម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្តាស្ទិក ការទុកដាក់សំរាម សំណល់ប្លាស្ទិក ក្នុងមុលដ្ឋាននិងជុំវិញពិធីបុណ្យ ជាមួយអនុគណ:កម្មការសោភណ្ឌភាព អនាម័យ សុខាភិបាល ទឹក ភ្លើង និងផ្គត់ផ្គង់ សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤។

ក្រុមការងារបានសហការគាំទ្រសកម្មភាពនៅក្នុងក្រុងសៀមរាបដូចខាងក្រោម៖

១.ការងារសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម អនុវត្តដោយក្រុមហ៊ុនGaea.plc(បុគ្គលិក ១២០នាក់) ក្រុមហ៊ុនActive Green (បុគ្គលិក៣២នាក់) និងសសយក(កំលាំង៨០នាក់)។

២.ការងារលាងសម្អាតផ្លូវ រដ្ឋបាលក្រុងប្រើប្រាស់រថយន្តសម្អាតចំនួន ០៣គ្រឿង។

៣.ការងារកំណត់ទីតាំងនិងប្រតិបត្តិការបង្គន់អនាម័យសាធារណ:ចល័តមាន ៧ទីតាំង អនុវត្តដោយគ្រឹះស្ថានអង្គរ និងមានថ្នាំកាត់បន្ថយក្លិនក្នុងបង្គន់។

ដោយឡែកនៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន មន្ត្រីឧទ្យានុរក្សបានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ អាជ្ញាធរឃុំខ្នងភ្នំ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ អនាម័យបរិស្ថាន ដោយធ្វើការដឹកជញ្ជូនសំរាមជាប្រចាំ។

សូមបញ្ជាក់ថា អំឡុងពេលនៃការរៀបចំសៀមរាបសង្ក្រាន្ត និងតាមរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តសៀមរាម ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មួយភាគធំបានកែប្រែឥរិយាបថ ចូលរួមសម្អាត និងធ្វើអនាម័យបរិស្ថាន ការទុកដាក់សំរាម សំណល់ប្លាស្ទិកបានល្អប្រសើរជាងឆ្នាំមុនៗ ៕

អត្ថបទដែលជាប់ទាក់ទង