**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ការអភិវឌ្ឍបៃតងរបស់ចិនរួមចំណែកដល់ការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងរយៈពេលជាងទស្សវត្សចុងក្រោយនេះ ប្រទេសចិនក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជីនពីង ជាមេដឹកនាំស្នូល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមនានា រួមទាំង “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។ តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង “ទឹកថ្លា និងភ្នំខៀវស្រងាត់” គឺជាទ្រព្យសម្បត្តិមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវការជាចាំបាច់ក្នុងការឈានទៅបង្កើតគំរូកំណើនដែលមិនប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិនប្រកបដោយនិរន្តរភាព។ ជាការពិតណាស់ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើនក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង។ គិតត្រឹមឆ្នាំ ២០២១ ប្រទេសចិនបានកសាងរោងចក្របៃតងចំនួន ២.៧៨៣ កន្លែង សួនឧស្សាហកម្មបៃតង ចំនួន ២២៣ និងសហគ្រាសគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់បៃតង ចំនួន ២៩៦ ដែលទាំងអស់នេះបានរួមចំណែកជាវិជ្ជមានដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង។ ទីក្រុងធំៗមួយចំនួននៅប្រទេសចិន ដែលធ្លាប់រងគ្រោះដោយអ័ព្ទពុល និងកម្រមើលឃើញពន្លឺព្រះអាទិត្យ ឥឡូវនេះទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងការបំពុលបរិយាកាស ហើយអាចមើលឃើញផ្ទៃមេឃពណ៌ខៀវ និងទទួលបានខ្យល់អាកាសបរិសុទ្ធឡើងវិញ។ គុណភាពខ្យល់ក្នុងទីក្រុង ១៣ របស់ចិន មានការកើនឡើងពី ៣២% ក្នុងឆ្នាំ២០១៣ រហូតដល់ ៧៤% ក្នុងឆ្នាំ២០២១។ ជាមួយនឹងវឌ្ឍនភាពទាំងនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៧ ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា “យើងគួរតែប្រកាន់យកនូវទស្សនៈវិស័យថ្មីមួយនៃការអភិវឌ្ឍបៃតងប្រកបដោយភាពចីរភាព និងកាបូនទាប” និងបានស្នើឱ្យបង្កើតនូវសម្ព័ន្ធអន្តរជាតិសម្រាប់ការអភិវឌ្ឍបៃតង ហើយប្រទេសចិននឹងផ្តល់ការគាំទ្រ។ ជាការពិតណាស់ ខុសពីប្រទេសមួយចំនួន ចិនគឺជាប្រទេសមួយដែល “ហ៊ាននិយាយ ហើយហ៊ានធ្វើ” ហើយបានបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសនានាជាច្រើន ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនលើការអភិវឌ្ឍបៃតង។ ដូចមានគូសបញ្ជាក់ក្នុងសៀវភៅសស្តីពី “ការអភិវឌ្ឍបៃតងរបស់ចិន ក្នុងយុគសម័យថ្មី” ចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋចិន កាលពីខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចអាកាសធាតុសកល ការកសាងខ្សែក្រវាត់ និងផ្លូវបៃតង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ដើម្បីជំរុញការអភិវឌ្ឍបៃតង។ ចាប់តាំងពីឆ្នាំ២០១៦ មក ប្រទេសចិនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដោយបានបើកដំណើរការតំបន់បង្ហាញការបញ្ចេញកាបូនទាបចំនួន ១០ កន្លែង អនុវត្តគម្រោងកាត់បន្ថយ និងបន្ស៊ាំអាកាសធាតុចំនួន ១០០ គម្រោង ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដល់សិក្ខាកាមជាង ១០០០ នាក់ និងអនុវត្តកម្មវិធីជំនួយបរទេសស្តីពីការប្រែប្រួលអាកាសធាតុជាង ២០០កម្មវិធី។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានដាក់ចេញគំនិតផ្តួចផ្តើមសម្រាប់ភាពជាដៃគូខ្សែក្រវាត់ និងផ្លូវ ស្តីពីការអភិវឌ្ឍបៃតងជាមួយប្រទេសចំនួន ៣១ បង្កើតភាពជាដៃគូថាមពលខ្សែក្រវាត់ និងផ្លូវជាមួយ ៣២ ប្រទេស និងជួយបណ្តុះបណ្តាលសិក្ខាកាមជាង ៣០០០ នាក់ មកពី ១២០ ប្រទេស ក្រោមកម្មវិធីបេសកជនផ្លូវសូត្របៃតង។ កាលពីខែកញ្ញាឆ្នាំ២០២០ ឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជីនពីង បានប្រកាសជាលើកដំបូងថា ប្រទេសចិននឹងសម្រេចឱ្យបាននូវ “ការបំភាយឧស្ម័នកម្រិតខ្ពស់បំផុត មុនឆ្នាំ២០៣០” និង “អព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០”។ ការប្រកាសនេះបានធ្វើឱ្យប្រទេសចិនដើរតួនាទីជាប្រទេសគំរូមួយលើឆាកអន្តរជាតិ ក្នុងការកសាងពិភពលោកមួយឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោយភាពស្រស់បំព្រង បរិស្ថានល្អ និងចីរភាព។
បើនិយាយពីទំនាក់ទំនងកម្ពុជា-ចិនវិញ ក្នុងនាមជាមិត្តដែកថែប ប្រទេសចិនក៏បានបង្កើតកិច្ចសហប្រតិបត្តិការស្តីពីការជំរុញការអភិវឌ្ឍបៃតងជាមួយកម្ពុជាផងដែរ។ ជាក់ស្តែងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ដោយអនុវត្តនូវកិច្ចសហប្រតិបត្តិការ និងការប្តូរទស្សនៈគ្នាលើវិស័យសំខាន់ៗ ដូចជា (១) ការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី (២) ដំណោះស្រាយការប្រែប្រួលអាកាសធាតុ (៣) ការអភិវឌ្ឍបៃតង (៤) ការសន្សំសំចៃថាមពល និងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផល (៥) ដោះស្រាយការបំពុលប្លាស្ទិក និង (៨) ការការពារបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង និងជំរុញការបង្កើតគម្រោងតំបន់បង្ហាញការបញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុផងដែរ។
សរុបមក ដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតងរបស់ចិនមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកជាវិជ្ជមានដល់កិច្ចប្រឹងប្រែងសកល ក្នុងការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយពណ៌បៃតង និងភាពស្រស់ស្អាតសម្រាប់មនុស្សជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕ ដោយ ហ៊ូ ចំរើន អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង