**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត និងការងារអន្តរាគមន៍បូមទឹក ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង

ភ្នំពេញ៖ កាលពីថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំ លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក អនុប្រធាននាយកដ្ឋានវិស្វកម្ម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង និងមន្ទីរបានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងពិនិត្យប្រព័ន្ធធារាសាស្រ្តក្នុងខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ថា កិច្ចអន្តរាគមន៍បូមទឹកនាពេលនេះប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសរុបចំនួន៦គ្រឿង ដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ដែលស្ថិតនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា យ៉ាងយូរក្នុងរយ:ពេលប្រមាណ ២ថ្ងៃ ទឹកនឹងបានទៅដល់ដីស្រែដែលមានតម្រូវការទឹកជាក់ស្តែង។

នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រួមជាមួយលោកអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យ៖ ទី១)អាងទឹកលិចនុយ និងអូរកំពង់ចក ស្ថិតក្នុងឃុំសង្កែ និងឃុំពងទឹក ស្រុករំដួល និង ទី២)ប្រព័ន្ធធារាសាស្រ្តកីចក ស្ថិតក្នុងឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ឱ្យដឹងថា អាងទឹកលិចនុយបានកសាងឡើងក្នុងសម័យ ប៉ុល ពត ដោយបានកែនប្រជាជនលើកជាទំនប់បង្កើតជាអាងទឹកដើម្បីប្រើប្រាស់។ រហូតមកដល់បច្ចុប្បន្ននេះ អាងទឹកខាងលើមានសភាពគោករាក់ស្ទើរតែរាបស្មើ ខណៈការស្តុកទឹកបានចំនួនតិចតួច។ ចំណែកអូរកំពង់ចកមានការចាំបាច់ត្រូវការស្តារឡើងវិញ និងកំណត់ចំណីអូរ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា អូរខាងលើនេះមានសារសំខាន់ខ្លាំងណាស់ក្នុងការនាំទឹកពីព្រែកសំរោងទៅកាន់ទន្លេវ៉ៃគោ ជាពិសេសសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករជុំវិញតំបន់នោះ។

ដោយឡែកចំពោះប្រព័ន្ធធារាសាស្ត្រកីចក ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា តាមការពិនិត្យស្ថានភាពជាក់ស្តែង ខ្នងនៃប្រព័ន្ធនេះមានសភាពខូចខាតខ្លាំងដែលនាយកដ្ឋានជំនាញចាំបាច់ត្រូវធ្វើការសិក្សាពីសមិទ្ធិលទ្ធភាព ដើម្បីលើកគម្រោងផែនការសម្រាប់ការងារស្តារ ឬការងារថែទាំខួប ឬការងារថែទាំជាប្រចាំទៅតាមជាក់ស្តែង និងស្នើសុំវិភាជន៍ថវិកាជាតិនៅឆ្នាំបន្តបន្ទាប់។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តកីចក ស្ថិតក្នុងឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសា្តរ និងជួសជុលឡើងវិញ ដោយក្រសួងធនធានទឹក និងឧតុនិយមក្នុងឆ្នាំ២០១០ ដោយប្រើប្រាស់ថវិកាជាតិ។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពស្រូវរដូវវស្សាបានប្រមាណ ៣០,០០០ហិកតា និងស្រូវរដូវប្រាំងប្រមាណ ២០,០០០ហិកតា។ លើសពីនេះទៅទៀត បានជួយបម្រើដល់ពហុវិស័យ ការប្រើប្រាស់ទឹកប្រចាំថ្ងៃ និងជាផ្លូវគមនាគមន៍ធ្វើដំណើរ និងដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង